គណៈប្រតិភូកណៈបក្សកុម្មនិស្តបារំាងបំពេញទស្សនកិច្ចវៀតណាម
25/10/2013 10:55
(VOVworld)-នាព្រឹកថ្ងៃទី២៥តុលា នៅទីស្នាក់ការ មជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម សមាជិកការិ យាល័យនយោបាយនិងសមាជិកអចិន្រ្តៃយ៌គណៈ លេខា លោក Le Hong Anh
(VOVworld)-នាព្រឹកថ្ងៃទី២៥តុលា នៅទីស្នាក់ការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម សមាជិកការិយាល័យនយោបាយនិងសមាជិកអចិន្រ្តៃយ៌គណៈលេខា លោក Le Hong Anh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈបក្ស កុម្មុយនិស្តបារាំង ដឹកនាំដោយលោកស្រី Lydia Samarbakhsh ប្រធានគណៈ កម្មាធិការកិច្ចការ បរទេសមជ្ឈឹមបារាំង។ លោក Le Hong Anh បានជូនពរការដែលគណៈបក្សកុម្មុយនិស្តបារាំង បានរៀបចំប្រកប ដោយជោគជ័យ មហាសន្និបាទលើកទី៣៦ ព្រមទាំងសង្កត់ ធ្ងន់ថា បក្ស រដ្ឋ និង ប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការ បង្កើតទំនាក់ទំនងជាមួយបណ្តាគណៈបក្សភាតរៈ មិត្តភក្តិ ប្រពៃណី ក្នុងនោះ មានគណៈបក្សកុម្មុនិស្តបារំាងផង។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូគណៈបក្ស កុម្មុយ និស្តបារំាងបានមានជំនួបសន្ទនាជាមួយគណៈប្រតិភូបក្សកុម្មុយនិស្ត វៀតណាម សំដៅពិភាក្សារាល់វិធានការបង្កើនទំនាក់ទំនងរវាងបក្សទាំងពីរ រួមចំណែក ជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំង ពីរ និងប្រជាជននៃ ប្រទេសទាំងពីវៀតណាម-បារំាងផងដែរ៕
Related
More





