VOV WorldVOV World
ជំរុញទំនាក់ទំនងមិត្តភាពប្រជាជនវៀតណាមនិងអាមេរិក
20/09/2013 07:16
ដំណើរទស្សនកិច្ចលើកនេះ នឹងជួយអោយសមាជិកនិមួយៗនៃ SHI យល់ដឹងបន្ថែមអំពីសភាពការណ៍ជាក់ស្ដែងនៅវៀតណាម
ជំរុញទំនាក់ទំនងមិត្តភាពប្រជាជនវៀតណាមនិងអាមេរិក
លោក Bui The Giang និងលោក Edward Tick(​TTXVN)   (VOV)_នាថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ អនុប្រធានសមាគម​វៀតណាម-អាមេរិក លោក Bui The Giang បានទទួលជួបសន្ទនាជាមួយ​គណះប្រតិភូ  អង្គការ÷ការ ផ្តើម គំនិតថ្មីសំរាប់បះដូងទាហាន( SHI ) រួមមាន​សមាជិក​ចំនួន១១នាក់ ដឹកនាំដោយ លោក Edward Tick ប្រធាន SHI ក្នុងឱកាស​មកបំបេញទស្សនកិច្ចនៅវៀតណាម ចាប់ ពីថ្ងៃទី ៥ ដល់ថ្ងៃទី ​២៦ ​កញ្ញា។​នៅក្នុងជំនួបនេះ អនុប្រធាន Bui The Giang បានសម្ដែង គោលបំណង​ថា÷ ដំណើរទស្សនកិច្ចលើកនេះ នឹងជួយអោយសមាជិកនិមួយៗនៃ SHI យល់ដឹងបន្ថែមអំពីសភាពការណ៍ជាក់ស្ដែងនៅវៀតណាម ប្រវត្តិ​សាស្ត្រ ​ទឹកដីនិង មនុស្សវៀត ណាម រួមចំណែកសកម្មចូលក្នុងការបង្កើនទំនាក់ទំនងមិត្តភាពរវាង ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជួយឧបត្ថម្ភវៀតណាម​ ជំនះពុះពារលើផលវិបាក នៃសង្គ្រាម។​រីឯ លោក Edward Tick បានអោយ​ដឹងថា÷​គោលដៅរបស់ដំណើរទៅ បំពេញទស្សនកិច្ចលើកនេះនៅវៀត​ណាម​គឺដើម្បីបង្កើនការយល់ដឹងរវាងប្រជាជន នៃប្រទេសទាំងពីរនិយាយរួម ​ផ្សះផ្សា​និងសម្របសម្រួលរវាងអតីតយុទ្ធជននៃប្រទេស ទាំងពីរ…។ល៕