ជម្រុញការផ្សព្វផ្សាយការពារអធិបតេ្យភាពកោះសមុទ្រ
23/08/2013 08:14
ខេត្ត Thai Binh បាន រៀបចំសន្និសីទអនុវត្តការងារផ្សព្វផ្សាយការពារអធិបតេយ្យភាពកោះសមុទ្រ វៀតណាម។
កោះ Da Lon ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថតៈThanh Vũ/TTXVN ) (VOVworld)-សំដៅលើកកំពស់ចំណះដឹងការទទួលខុសត្រូវរបស់ថ្នាក់ផ្នែកនានា និងប្រជាជនអំពីកោះសមុទ្រ នាថ្ងៃទី២២សីហា ខេត្ត Thai Binh បានរៀបចំសន្និសីទ អនុវត្តការងារផ្សព្វផ្សាយការពារអធិបតេយ្យភាពកោះសមុទ្រ វៀតណាម។ ដោយ បានកំណត់ថា ការងារផ្សព្វផ្សាយអំពីកោះសមុទ្រ ជាភារកិច្ច ១ក្នុងចំណោមភារកិច្ច សំខាន់ ដោយហេតុនេះ ខេត្ត Thai Binh សំណូមពរថ្នាក់ មូលដ្ឋាននានាក្នុងខេត្ត ជម្រុញការផ្សព្វផ្សាយរាល់ឯកសារប្រវត្តិសាស្រ្ត រូបភាព អះអាងពីអធិបតេយ្យភាព កោះសមុទ្រវៀតណាម។ តាមរយៈនោះ បណ្តា កម្មាភិបាល បក្ខជន កងកម្លាំងប្រ ដាប់អាវុធ និងប្រជាជនគ្រប់ជាន់ថ្នាក់លើទូទាំងខេត្តយល់ច្បាស់អំពីសារៈសំខាន់ របស់កោះសមុទ្រ រួមចំណែកអនុវត្តប្រកបដោយជោគជ័យ សេចក្តីសម្រេចចិត្ត មជ្ឈឹមលើកទី៤ នីតិកាលទី១០ ស្តីអំពី “យុទ្ធសាស្រ្តសមុទ្រវៀតណាមដល់ឆ្នាំ ២០២០”៕
Related
More





