ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង
25/10/2013 12:01
Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដៃគូរមជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៤និងទី៥វិច្ឆិកាខាងមុខនៅទីក្រុងហាណូយ។

ដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង (internet) Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដៃគូរ មជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៤និងទី៥វិច្ឆិកាខាងមុខនៅទីក្រុងហាណូយ។ នេះជាការផ្ដើមគំនិតរបស់វៀតណាមសំដៅបង្កើតការលោតផ្លោះថ្មីសំរាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសនៅដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង ពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ឆ្លើយសម្ភាសជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី២៥តុលា អនុរដ្ឋមន្ត្រី ការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា៖ “វេទិការនឹងជាឱកាសល្អដើម្បីវៀតណាមឧទ្ទេសនាមជាមួយបណ្ដាប្រទេស នៅមជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើងអំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ វៀតណាមក៏ដូចជាឱកាសវិនិយោគអាជីវកម្មរបស់វៀតណាម។ តាមរយៈវេទិការ លើកនេះ ក្រសួងផ្នែកអង្គភាពអាជីវកម្ម ដំបន់អ្នកតាក់តែងគោលនយោបាយនានា របស់វៀតណាមបានជួបប្រាស្រ័យផ្លាស់ប្តូរជាមួយគ្នាអំពីបទពិសោធន៍លើកឡើង រាល់ទិសដៅនិងវិធានការជាក់ស្ដែងដើម្បីលើកកំពស់ជាងទៀតនូវលទ្ធផលសហ ប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសមជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង។ វៀតណាមក៏ចាត់ទុកដែរថា នេះជាឱកាសល្អដើម្បីផ្សព្វផ្សាយឧទ្ទេសនាមអំពី វប្បធម៍ទឹកដីមនុស្សវៀតណាមជាមួយបណ្ដាប្រទេសមជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង បង្កើនចំណងមិត្តភាពការយល់ដឹងគ្នាទៅវិញទៅមករវាងវៀតណាមជាមួយប្រទេស នានាក្នុងដំបន់នេះ៕”
Related
More





