ជំរុញបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិតាមសតិអារម្មណ៍លោកប្រធានហូជីមិញ។
10/06/2013 11:29
VOV-ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ នារសៀលថ្ងៃទី១០មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម គណៈកម្មាធិការប្រឡងប្រណាំង-កោតសរសើរមជ្ឈឹមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ “ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិតាមសតិអារម្មណ៍លោកប្រធានហូជីមិញក្នុងដំណាក់កាលនាបច្ចុប្បន្ន”។

“ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិតាមសតិអារម្មណ៍លោកប្រធានហូជីមិញក្នុងដំណាក់កាលនាបច្ចុប្បន្ន” (tuyengiao.vn) VOV-ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាលោកប្រធានហូជីមិញ ចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ នារសៀលថ្ងៃទី១០មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម គណៈកម្មាធិការ ប្រឡងប្រណាំង-កោតសរសើរមជ្ឈឹមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ “ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិតាមសតិអារម្មណ៍លោកប្រធាន ហូជីមិញក្នុងដំណាក់កាលនាបច្ចុប្បន្ន”។ នៅសិក្ខាសាលាបណ្ដាដំណាងបាន ប្រមូលផ្ដុំធ្វើឲ្យច្បាស់លាស់រាល់ខ្លឹមសារមានចរិតលក្ខណៈអំពីទ្រឹស្តីនិងជាក់ស្ដែង ដើម្បីលើកកំពស់ការយល់ដឹងរបស់កម្មាភិបាលបក្ខជននិងប្រជាជនអំពីសតិ អារម្មណ៍ប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ អំពីតួនាទី របស់បណ្ដាចលនាប្រឡងប្រណាំងពីនោះចូលរួមយ៉ាងសកម្មចូលបណ្ដាចលនាប្រឡងប្រណាំងក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិ។ បណ្ដាដំណាងបានស្នើរបក្សនិងរដ្ឋ ធ្វើវិសោធនកម្មបំពេញបន្ថែម សុក្រិដ្ឋគោលនយោបាយច្បាប់អំពីការងារប្រឡង ប្រណាំង-កោតសរសើរ បណ្ដាដំណោះស្រាយផ្លាស់ប្តូរថ្មីការងារប្រឡងប្រណាំង ដើម្បីការប្រឡងប្រណាំងមានភាពជាក់ស្ដែងជាង ការចលនាប្រឡងប្រណាំងមាន ខ្លឹមសារបទដ្ឋានជាក់ស្ដែងក្ដាប់ជាប់ភារកិច្ចនយោបាយនិងស្ថានភាពជាក់ស្ដែង របស់ផ្នែកថ្នាក់នីមួយៗ៕
Related






