វ៉ារ្យ៉ង់ថ្មីនៃមេរោគ SARS-CoV-2 ដែលមានឈ្មោះថា "Deltacron" ត្រូវបានរក ឃើញនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ Deltacron គឺជា កូនកាត់រវាង Delta និង Omicron។ យោងតាមអង្គការសុខភាពពិភពលោក (WHO) Deltacron ត្រូវបានរកឃើញក្នុងចំនួនតិចតួច នៅបណ្តាប្រទេសអឺរ៉ុប ដូចជាបារាំង ដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់។ ក្នុងពេលជាមួយគ្នានោះ កាសែត New York Times បានចុះ ផ្សាយថា ថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានកត់ត្រាការឆ្លងវ៉ារ្យ៉ង់ Deltacron ចំនួន២ករណី ផងដែរ។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា វ៉ារ្យ៉ង់នេះគឺ "កម្រណាស់" ហើយមិនមែនជា "វ៉ារ្យ៉ង់គួរឲ្យព្រួយបារម្ភ" (VOC) ឡើយ យោងទៅតាមការចាត់ថ្នាក់របស់ WHO។ ទាក់ទងនឹងប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវ៉ារ្យ៉ង់ Deltacron អ្នកវិទ្យាសាស្ត្រឲ្យដឹង ថា វ៉ាក់សាំងបច្ចុប្បន្ននៅតែមានប្រសិទ្ធភាពបង្ការប្រឆាំងនឹងវ៉ារ្យ៉ង់ Deltacron ស្រដៀង នឹងប្រសិទ្ធភាពលើវ៉ារ្យ៉ង់ផ្សេងទៀតដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន៕
ការរកឃើញថ្មីលើវ៉ារ្យ៉ង់កូនកាត់ Deltacron និងប្រសិទ្ធភាពបង្ការនៃវ៉ាក់សាំង
15/03/2022 10:34
(VOVWORLD) - អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា វ៉ារ្យ៉ង់នេះគឺ "កម្រណាស់" ហើយមិនមែនជា "វ៉ារ្យ៉ង់គួរឲ្យព្រួយបារម្ភ" (VOC) ឡើយ យោងទៅតាមការចាត់ថ្នាក់របស់ WHO។
Related







