ខេត្ត Ninh Binh ដាំដើមឈើចំនួន ១,២ លានដើម និងដើមឈើព្រៃ ១៤០ ហិកតាក្នុងឆ្នាំ ២០២២
07/02/2022 10:49
(VOVWORLD) - នៅឆ្នាំ ២០២២ ខេត្តខិតខំប្រឹងប្រែងដាំដើមឈើគ្រប់ប្រភេទចំនួន ១,២ លានដើម និងដើមឈើព្រៃចំនួន ១៤០ ហិកតា។

គណៈប្រតិភូចូលរួមពិធីបុណ្យតេតដាំដើមឈើនៅខេត្ត Ninh Binh (រូបថត៖ VNA) នាថ្ងៃទី ៧ កុម្ភៈ បណ្ដាស្រុក និងទីក្រុងរបស់ខេត្ត Ninh Binh បានរៀបចំពិធីបំផុសបុណ្យតេតដាំដើមឈើ និទាឃរដូវឆ្នាំខាល ចត្វាស័ក ២០២២ ដោយជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើ ១ ពាន់លានដើម ដំណាក់កាល ២០២១-២០២៥ ដែលបំផុសដោយលោកនាយករដ្ឋមន្ត្រី។ តាមនោះ នៅឆ្នាំ ២០២២ ខេត្តខិតខំប្រឹងប្រែងដាំដើមឈើគ្រប់ប្រភេទចំនួន ១,២ លានដើម និងដើមឈើព្រៃចំនួន ១៤០ ហិកតា។ មូលដ្ឋានមួយចំនួនដែលមាន ផ្តៃដីដាំដើមឈើនឹងផ្តោតសំខាន់លើការដាំដើមឈើព្រៃក្រោយពេលប្រមូលផលព្រៃឈើផងដែរ៕
Related
More



