កម្មវិធីបោះជំរុំវិស្សមកាល៉១០ឆ្នាំតាមសំលេងដង្ហោយហៅពីប្រភពដើម "
19/07/2013 08:23
កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជននិងនិស្សិតខេត្តThanh Hoa ជាមួយយុវជន និស្សិតជាជនវៀតណាមនៅឯបរទេសមកពីប្រទេសនិងដំបន់ដែនដីចំនួន២៥លើ សកលលោកបានប្រព្រឹត្តទៅនៅខេត្តThanh Hoa។

Vovworld-នាយប់ថ្ងៃទី១៨កក្កដា កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជននិងនិស្សិត ខេត្តThanh Hoa (ភាគកណ្តាលវៀតណាម)ជាមួយយុវជននិស្សិតជាជនវៀតណាមនៅឯបរទេសចំនួន២០០នាក់ មកពីប្រទេសនិងដំបន់ដែនដីចំនួន២៥លើសកលលោកបាន ប្រព្រឹត្តទៅនៅខេត្តThanh Hoa។ យុវជននិស្សិតជាជនវៀតណាមទៅទស្សនាកំពែងរាជកាល Ho (រូបថតInternet) បណ្តាយុវជននិងនិស្សិតបានសំដែងនាទីសិល្បះពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ជាតិនិងរៀបចំសកម្មភាពលេងកំសាន្តជាច្រើនទៀតផង។នាព្រឹកថ្ងៃដដែល យុវជននិស្សិត ជាជនវៀតណាមនៅឯបរទេសចំនួន២០០នាក់បានមកអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែល ប្រវត្តិសាស្រ្ត Lam Kinh ស្រុក Tho Xuan និងទៅទស្សនាកំពែងរាជកាល Ho (ស្រុកVinh Loc)ទៀតផង។ កម្មវិធីនេះជាសកម្មភាព១ក្នុងក្របខ័ណ្ឌកម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ ដោយមានប្រធានបទ” ១០ឆ្នាំតាមសំលេងដង្ហោយហៅពីប្រភពដើម “៕
Related






