VOV WorldVOV World
កសាងខេត្តក្វាងនិញ​អភិវឌ្ឍន៍យ៉ាង​ខ្លាំង​ក្លា ទូលំទូលាយ សុខដុមរមនា និងមនុស្សសាស្ត្រ
27/12/2025 08:51
(VOVWORLD) - នៅថ្ងៃទី ២៦ ខែធ្នូ ខេត្តក្វាងនិញបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ ដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៦ និងចាប់ផ្តើមចលនាប្រឡងប្រណាំងសម្រាប់ឆ្នាំ ២០២៦។
កសាងខេត្តក្វាងនិញ​អភិវឌ្ឍន៍យ៉ាង​ខ្លាំង​ក្លា ទូលំទូលាយ សុខដុមរមនា និងមនុស្សសាស្ត្រ
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖  baoquangninh.vn សន្និសីទបានវាយតម្លៃថា នៅឆ្នាំ ២០២៥ ខេត្តក្វាងនិញសម្រេចបានលទ្ធផលលេចធ្លោជាច្រើន៖ ផលិតផលក្នុងស្រុកសរុប (GRDP) បានកើនឡើង ១១,៨៩% ដោយនាំមុខគេទូទាំងប្រទេស; ទំហំសេដ្ឋកិច្ចឈានដល់ ៣៦៨.៥០០ ពាន់លានដុង; GRDP លើមនុស្សម្នាក់ៗគឺ ១០.៤០០ ដុល្លារអាមេរិក;  ចំណូលថវិកាលើសពី ៨២.០០០ ពាន់លានដុង។ ខេត្តបានចាប់ផ្តើមការសាងសង់ និងបើកសម្ពោធគម្រោងសំខាន់ៗចំនួន ៥១ ដោយមានដើមទុនសរុបជាង ១៣៥.០០០ ពាន់លានដុង; បរិយាកាសវិនិយោគ កំណែទម្រង់រដ្ឋបាល ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍សម្រេចបានលទ្ធផលវិជ្ជមាន; សន្តិសុខសង្គម ការអប់រំ សុខភាព វប្បធម៌ និងទេសចរណ៍បន្តអភិវឌ្ឍ។ នៅឆ្នាំ២០២៦ ខេត្តក្វាងនិញមានគោលដៅកំណើនសេដ្ឋកិច្ចលើសពី ១២,៩% ចំណូលថវិកាសរុបឈានដល់ ៨៦.០០០ពាន់លានដុង; ដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធចំណូលប្រកបដោយចីរភាព អភិវឌ្ឍការនាំចេញនាំចូល ឡូជីស្ទិក សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍គុណភាពខ្ពស់ និងមណ្ឌលឧស្សាហកម្ម។ លេខាគណៈកម្មាធិការបក្សខេត្តក្វាងនិញ  លោក Quan Minh Cuong ។  baoquangninh.vn ថ្លែងនៅក្នុងសន្និសីទនេះ លេខាគណៈកម្មាធិការបក្សខេត្តក្វាងនិញ លោក Quan Minh Cuong បានសង្កត់ធ្ងន់លើតម្រូវការអភិវឌ្ឍដោយផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈ ពង្រីកលំហអភិវឌ្ឍន៍ ដោយយកប្រជាជននៅមជ្ឈមណ្ឌល រក្សាស្ថិរភាពនយោបាយ និងសង្គម និងការពង្រឹងការកសាងបក្សឲ្យកាន់តែខ្លាំងមាំមួន៕
TAG
VOV/VOVworld/ខេត្តក្វាងនិញ​/អភិវឌ្ឍន៍យ៉ាង​ខ្លាំង​ក្លា/សុខដុមរមនា

More