VOV WorldVOV World
កសាងកម្មវិធីដើម្បីក្រើនរំលឹកអ្នកនេសាទឱ្យបំពេញបន្ថែមលិខិតរដ្ឋបាលសម្រាប់នាវានេសាទមុនពេលចេញទៅសមុទ្រ
24/12/2025 09:06
(VOVWORLD) - ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU កងទ័ពការពារព្រំដែនខេត្ត ក្វាងទ្រី ក៏សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសាខានាយកដ្ឋានជលផល អធិការ ជលផល នគរបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអំពីនាវានេសាទ ដែលបានបាត់បង់សញ្ញាឃ្លាំមើល ឆ្លងកាត់ព្រំដែន។
កសាងកម្មវិធីដើម្បីក្រើនរំលឹកអ្នកនេសាទឱ្យបំពេញបន្ថែមលិខិតរដ្ឋបាលសម្រាប់នាវានេសាទមុនពេលចេញទៅសមុទ្រ
ដោយអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ខេត្ត ក្វាងទ្រី មិនត្រឹមតែរឹតបន្តឹង ការត្រួតពិនិត្យពីកំពង់ផែនេសាទរហូតដល់កន្លែងនេសាទប៉ុណ្ណោះទេ ថែមទាំងពង្រឹង ការឃ្លាំមើលទៀតផង ដោយមិនបណ្ដោយឲ្យនាវានេសាទដែលមិនបំពេញតាម លក្ខណគ្រប់គ្រាន់ ឱ្យចេញទៅសមុទ្រនោះឡើយ។ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU កងទ័ពការពារព្រំដែនខេត្ត ក្វាងទ្រី ក៏សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសាខានាយកដ្ឋានជលផល អធិការ ជលផល នគរបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអំពីនាវានេសាទ ដែលបានបាត់បង់សញ្ញាឃ្លាំមើល ឆ្លងកាត់ព្រំដែន ក៏ដូចជាចាត់ការយ៉ាងតឹងរ៉ឹងចំពោះ នាវា "៣ មិន" (មិនចុះបញ្ជី មិនមានការត្រួតពិនិត្យ មិនមានអាជ្ញាប័ណ្ណ) និងនាវាដែល មិនបំពេញតាមលក្ខខណ្ឌប្រតិបត្តិការ ដោយធានាថា នាវានេសាទទាំងអស់នៅក្នុង មូលដ្ឋាន ត្រូវបានត្រួតពិនិត្យនិងគ្រប់គ្រងតាមបទប្បញ្ញត្តិ៕
TAG
VOV/VOVworld/ខេត្តក្វាងទ្រី/ប្រយុទ្ធប្រឆាំង/នេសាទ/IUU/នាវា

More