VOV WorldVOV World
កូរ៉េខាងត្បូងដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ
29/08/2013 11:27
(VOVworld) – នាថ្ងៃទី ២៨ សីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យបញ្ឈប់ កម្មវិធីនុយក្លេអ៊ែរ។
កូរ៉េខាងត្បូងដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ
សន្តិសភាព និងឯកភានឹងក្លាយទៅជាការពិត ក្នុងករណី ព្យុងយ៉ាងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៨ សីហា ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំពេញអង្គរនៃ ក្រុមប្រឹក្សាពិគ្រោះយោបល់បង្រួបបង្រួមជាតិ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ស្រី Park Geun-hye បានដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យបញ្ឈប់ កម្មវិធី នុយក្លេអ៊ែរ។ ប្រធានាធិបតី Park Geun-hye បានចាត់ទុកថា៖ សន្តិសភាពនិងឯក ភាពនឹងក្លាយទៅជាការពិត ក្នុងករណី ព្យុងយ៉ាងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ ខ្លួន។ ថ្នាក់ដឹកនាំនេះបានសង្កក់ធ្ងន់ទៀតថា៖ ប្រសិនបើ ព្យុងយ៉ាងទទួលបាន ការរីកចំរើនក្នុងបញ្ហាគ្មាននុយក្លេអ៊ែរ ប្រទេសទាំង ២ អាចសហប្រតិបត្តិការ ជាមួយគ្នានៅកំរិតថ្មីមួយ។ សេចក្តីថ្លែងការពោលខាងលើរបស់លោកស្រី Park Geun-hye ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងប្រទេសទាំង ២ កំពុងកែលំអរក្នុង​រយៈពេលប៉ុន្មានសប្តាហ៍កន្លងមក៕

More