លើកតម្កើងតំណាងនៃបញ្ញា ប្ញទ្ធានុភាព និងភាពច្នៃប្រឌិតរបស់វៀតណាមក្នុងយុគសម័យថ្មី
24/12/2025 12:11
(VOVWORLD) - ដោយប្រធានបទ "ប្រឡងប្រណាំនវានុវត្តន៍ ច្នៃប្រឌិត និងពន្លឿនការស្ទុះផ្លោះនាំប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លាអរិយធម៌ និងវិបុលភាព" មហាសន្និបាតប្រឡងប្រណាំស្នេហាជាតិទូទាំងប្រទេសលើកទី១១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាតជាតិ ទីក្រុងហាណូយ។ ព័ត៌មាននេះ ត្រូវបានចេញផ្សាយនៅក្នុងសន្និសីទសារព័ត៌មានប្រកាសពីការរៀបចំមហាន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១១ នាព្រឹកថ្ងៃទី២៤ ខែធ្នូ នៅទីក្រុងហាណូយ។

ចូលរួមមហាសន្និបាត មានតំណាងចំនួន ២.០២៥នាក់ រួមទាំងវីរបុរស តំណាងនៃសមូហភាពវីរជន យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស និងគំរូឆ្នើម ដែលបានចូលរួមដោយផ្ទាល់ក្នុងកម្លាំងពលកម្ម ផលិតកម្ម និងការងារក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ និងសន្តិសុខរបស់បណ្តាក្រសួង ផ្នែក និងអង្គការមហាជន មជ្ឈិម ក៏ដូចជាខេត្ត និងក្រុងនានាផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖
TAG
VOV/VOVworld/បញ្ញា/ប្ញទ្ធានុភាព/ភាពច្នៃប្រឌិត/វៀតណាម/យុគសម័យថ្មី
Related
More





