លោកនាយករដ្ឋមន្ត្រីស្នើឱ្យកសាងគម្រោងរបបលើកទឹកចិត្តអ្នកមានទេពកោសល្យវ័យក្មេង
26/12/2025 11:12
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីនៃជំនួបសំណេះសំណាលនិងលើកសរសើរដល់សិស្សានុសិស្សដែលបានឈ្នះពានរង្វាន់នៅក្នុងការប្រឡងអន្តរជាតិក្នុងឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាល និងលើកសរសើរដល់សិស្សានុសិស្សដែលឈ្នះពានរង្វាន់នៅក្នុងការប្រឡងអន្តរជាតិឆ្នាំ ២០២៥។ រូបថត៖ Lai Hoa/VOV នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអបអរសាទរចំពោះសមិទ្ធផលលេចធ្លោរបស់សិស្សានុសិស្សនិងសាលារៀន ដោយសង្កត់ធ្ងន់ថា លទ្ធផលទាំងនេះរួមចំណែកលើកកម្ពស់ប្រពៃណីសង្វាតរៀនសូត្រ បញ្ជាក់ពីប្ញទ្ធានុភាព និងបញ្ញារបស់ប្រជាជនវៀតណាម ដោយបង្កើតការលើកទឹកចិត្ត និងការបំផុសគំនិតយ៉ាងខ្លាំងក្លានៅទូទាំងសង្គម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រគល់អំណោយដល់សិស្សានុសិស្ស។ រូបថត៖ Lai Hoa/VOV លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងអប់រំនិងបណ្តុះបណ្តាល បង្កើតគម្រោងមួយដើម្បីស្វែងរកនិងបំប៉ន់អ្នកមានទេពកោសល្យវ័យក្មេងវៀតណាម រួមទាំងការស្រាវជ្រាវលើដំណោះស្រាយដើម្បីស្វែងរក ជ្រើសរើស បណ្តុះបណ្តាល ថែទាំ ប្រើប្រាស់ និងលើកទឹកចិត្តដល់អ្នកមានទេពកោសល្យវ័យក្មេង ហើយដាក់ជូននាយករដ្ឋមន្ត្រីនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦៖ “
TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/របបលើកទឹកចិត្ត/អ្នកមានទេពកោសល្យវ័យក្មេង
Related
More





