ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky (រូបថត៖ AFP/TTXVN)

លោកប្រធានាធិបតី Zelensky បាននាំចេញសេចក្តីប្រកាសនេះ នៅពេលថ្លែងមតិក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃកងកម្លាំងបេសកកម្មរួម (JEF) ដឹកនាំដោយចក្រភពអង់គ្លេស។ លោក Zelensky បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវស្វែងរកទម្រង់ថ្មី នៃកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិចដើម្បីធានាសន្តិសុខ។

ទាក់ទងនឹងបញ្ហាអ៊ុយក្រែននេះដែរ នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានឲ្យដឹងថា រុស្ស៊ីនឹងនាំចេញសេចក្តីព្រាងដំណោះស្រាយមួយ ស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន។ លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូត Nebenzia ក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបញ្ចប់ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន នៅពេលណាដែលគោលបំណងនៃប្រតិបត្តិការនេះត្រូវបានបំពេញ រួមទាំងការលុបបំបាត់សកម្មភាពយោធាផងដែរ៕