VOV WorldVOV World
លោក To Huy Rua ទទួលជួបសន្ទនាគណៈប្រតិភូគណបក្សកុម្មុយនីស្តជប៉ុន
25/09/2013 09:34
Vovworld-ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរវៀតណាមនិងជប៉ុនកំពុងនៅក្នុងដំណាក់កាលដ៏ល្អប្រសើរ។
លោក To Huy Rua ទទួលជួបសន្ទនាគណៈប្រតិភូគណបក្សកុម្មុយនីស្តជប៉ុន
លោក To Huy Rua ទទួលជួបសន្ទនាគណៈប្រតិភូគណបក្សកុម្មុយនីស្តជប៉ុន (vietnamplus.vn)         Vovworld-នៅពិធីទទួលជួបសន្ទនាប្រធានអង្គប្រធានគណៈប្រតិបត្តិមជ្ឈឹម​ បក្ស​កុម្មុយនីស្តជប៉ុនលោក Shii Kazuo ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត​ ណាម នារសៀលថ្ងៃទី២៤កញ្ញា​លោក To Huy Rua ប្រធានគណៈចាត់តាំងមជ្ឈឹម​និងជាប្រធានក្រុមព្រឹទ្ធសមាជិកវៀតណាម-ជប៉ុនបានសង្កត់ធ្ងន់ថា ទំនាក់ទំនង​ រវាង​ប្រទេសទាំងពីរវៀតណាមនិងជប៉ុនកំពុងនៅក្នុងដំណាក់កាលដ៏ល្អប្រសើរ។ ​ទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាមនិងគណបក្សកុម្មុយនីស្តជប៉ុនដើរ​តួនាទីដ៏សែនសំខាន់ក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍។ រីឯ​ លោក Shii Kazuo បានអះអាងថា ​គណបក្សកុម្មុយនីស្តជប៉ុនគាំទ្រនិងចូលរួម​យ៉ាងសកម្មក្នុងសម្ព័ន្ធភាពព្រឹទ្ធសមាជិកជប៉ុន-វៀតណាម ខំប្រឹងប្រែងធ្វើ​សកម្មភាពសំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនិងរដ្ឋ​ ទាំងពីរ។         ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូបានជួបសន្ទនា​ ជាមួយ​គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិងទៅ​ទស្សនាមូលដ្ឋានសេដ្ឋកិច្ចវប្បធម៍មួយចំនួននៅរដ្ឋធានីហាណូយផងដែរ៕