VOV WorldVOV World
លោកនាយករដ្ឋមន្រ្តីបានលើកឡើងច្បាស់ថា៖ ក្នុងគ្រាមានព្យុះនិងទឹកជំនន់ ការជួយសង្គ្រោះប្រជាជនគឺជារឿងសំខាន់បំផុត
26/10/2020 10:33
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យស្ថានីយ៍ជលសាស្ត្រឧតុនិយមមជ្ឈមនិងស្ថានីយ៍ឧតុនិយមទូទាំងប្រទេស ផ្តល់ព័ត៌មានជាប្រចាំនិងទាន់ពេលវេលា ដើម្បីចាត់វិធានការទប់ទល់សមស្រប។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងច្បាស់ថា៖ ក្នុងគ្រាមានព្យុះនិងទឹកជំនន់ ការជួយសង្គ្រោះប្រជាជនគឺជារឿងសំខាន់បំផុត
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ការជួយសង្គ្រោះមនុស្សជារឿងសំខាន់បំផុត (រូបថត៖ VGP) នៅចំពោះមុខព្យុះ Molave នៅព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីស្តីការក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញជាមួយក្រសួង ស្ថាប័ននិងខេត្តភាគកណ្តាលមួយចំនួន ដែលមានហានិភ័យរងផលប៉ះពាល់ពីព្យុះ ដោយចាត់វិធានការបង្ការ ទប់ទល់នឹងព្យុះផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យស្ថានីយ៍ជលសាស្ត្រឧតុនិយមមជ្ឈឹមនិងស្ថានីយ៍ឧតុនិយមទូទាំងប្រទេស ផ្តល់ព័ត៌មានជាប្រចាំនិងទាន់ពេលវេលា ដើម្បីចាត់វិធានការទប់ទល់សមស្រប។ ជាពិសេសតម្រូវឱ្យប្រជាជនផ្លាស់ចេញពីតំបន់គ្រោះថ្នាក់ភ្លាមមួយរំពិក។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖