មេដឹកនាំពិភពលោកសន្យាគាំទ្រពហុភាគីនិយម
30/09/2020 08:23
(VOVWORLD) - អញ្ជើញថ្លែងសុន្ទរកថាបិទនៅក្នុងសម័យប្រជុំនៃកិច្ចពិភាក្សាទូទៅ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៥ លោក Volkan Bozkir បានមានប្រសាសន៍ថា នៅក្នុងសុន្ទរកថាដែលបានផ្ញើមកកាន់សម័យប្រជុំនេះ មេដឹកនាំពិភពលោកភាគច្រើន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះពហុភាគីនិយមនិងអង្គការសហប្រជាជាតិ។

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៥ លោក Volkan Bozkir ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សម័យពិភាក្សាទូទៅលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៥ បានបិទបញ្ចប់នាថ្ងៃទី ២៩ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដោយមានសញ្ញាវិជ្ជមាន នៅពេលដែលមេដឹកនាំភាគច្រើននិងតំណាងនៃប្រទេសដែលចូលរួម បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះពហុភាគីនិយមនិងអង្គការសហប្រជាជាតិ។ អញ្ជើញថ្លែងសុន្ទរកថាបិទនៅក្នុងសម័យប្រជុំនៃកិច្ចពិភាក្សាទូទៅ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៥ លោក Volkan Bozkir បានមានប្រសាសន៍ថា នៅក្នុងសុន្ទរកថាដែលបានផ្ញើមកកាន់សម័យប្រជុំនេះ មេដឹកនាំពិភពលោកភាគច្រើន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះពហុភាគីនិយមនិងអង្គការសហប្រជាជាតិ។ ជាក់ស្តែងគឺ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងរដ្ឋមន្រ្តីនានា បានដាក់ចេញនូវរបៀបវារៈពេញលេញ មិនត្រឹមតែគាំទ្រដល់អាទិភាពដែលលោកបានកំណត់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ការណែនាំជាក់ស្តែងសម្រាប់ជំនះដល់ឧបសគ្គនានា ដែលពិភពលោកកំពុងប្រឈមមុខ។ មេដឹកនាំទាំងអស់បានឯកភាពថាដំណោះស្រាយអាចកើតចេញពីសកម្មភាពពហុភាគី ដោយយកអង្គការសហប្រជាជាតិជាមជ្ឈភាពតែប៉ុណ្ណោះ។ សូមគូសបញ្ជាក់ថា សម័យប្រជុំពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែកញ្ញា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារសំខាន់ទៅកាន់អង្គប្រជុំដោយសង្កត់ធ្ងន់ថា យន្តការពហុភាគីសកលនិងតំបន់ត្រូវតែគោរពនិងលើកកម្ពស់ជានិច្ច៕
Related
More





