មហាសន្និបាត Esperanto សកលលើកទី៩៧ បានបិទ
04/08/2012 08:42
VOV-ដោយមានប្រធានបទ៖ Esperanto-ស្ពានចម្លង ដើម្បីសន្តិភាពមិត្តភាពនឹងអភិវឌ្ឌ្យន៏ មហាសន្និបាត Esperanto សកលលើកទី៩៧ដោយមានការចូលរួមរបស់ តំណាងចំនួនជិត ១០០០នាក់មកពីប្រទេសចំនួន៦២ បានបញ្ចប់នាថ្ងៃទី៤សីហានៅហាណូយ។

VOV-ដោយមានប្រធានបទ៖-Esperanto-ស្ពានចម្លងដើម្បីសន្តិភាពមិត្តភាពនឹងអភិវឌ្ឌ្យន៏ មហាសន្និបាត Esperanto សកលលើកទី៩៧ដោយមានការចូលរួមរបស់តំណាងចំនួនជិត ១០០០នាក់មកពីប្រទេសចំនួន៦២ បានបញ្ចប់នាថ្ងៃទី៤សីហានៅហាណូយ។មហាស្និ បាតបានអនុម័ត្តលើសេចក្តីសំរេចចិត្តដោយអះអាងជាថ្មីម្តងទៀតនូវសារសំខាន់នៃភាសារ Esperantoដែលបានកសាងដោយឈរលើឧត្តមគតិសន្តិភាពមិត្តភាពនឹងគោរពគ្នាទៅវិញ ទៅមក។ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតចាប់ពីថ្ងៃទី២៩កក្កដាដល់ទី៤សីហា សកម្មភា ពជាច្រើនបានប្រព្រិត្តទៅនៅហាណូយដូចចជា៖បង្រៀនភាសារ Esperanto សិក្ខាសាលា នឹងការជួបប្រាស្រ័យវប្បធម៏។ល។ ថ្លែងមតិក្នុងពិធីនេះ ប្រធានសមាគម Esperanto វៀត ណាម លោក Nguyen Van Loi បានសង្កត់ធ្ងន់ថា៖ "Esperanto បានតភ្ជាប់យើងខ្ញុំ។ Esperanto គឺជាស្ពានរបស់សេចក្តីសង្ឃឹម សុភមង្គល សមភាពដែលតភ្ជាប់រវាងបណ្ដាប្រជាជាតិរវាងបណ្តាទ្វីបអាស៊ី ទ្វីបអឺរ៉ូប ទ្វីបអាហ្វ្រីក ទ្វីបអាមេរិក និងទ្វីបមហាសាគរ។ យើងខ្ញុំចូររួមដៃគ្នាកសាងស្ពាន Esperantoឲ្យកាន់ តែរឹងមាំថែមទៀត។" ក្នុងឱកាសនេះអនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានប្រគល់គ្រឿង ឥស្សរិយយសមិត្តភាពរបស់រដ្ឋវៀតណាមជូនសមាគម Esperanto សកល។សំព័ន្ធ សមាគមអង្គការមិត្តភាពវៀតណាមក៏ប្រគល់មេដាយអនុស្សាវរីយ៏ដើម្បីសន្តិភាព មិត្តភាពរវាងបណ្តាប្រជាជាតិជូនជន Esperanto ចំនួន៨នាក់ផង៕ មហាសន្និបាត Esperanto សកលលើកទី៩៧បានបិទ (Image: Internet)
Related






