មហាសន្និបាតអង្គការសហប្រជាជាតិអបអរសាទរទិវាអង្គការសហប្រជាជាតិ
27/10/2020 11:18
(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៦ ខែតុលា បានប្រារព្វធ្វើឡើងពិធីរំលឹកខួបអនុស្សាវរីយ៍នៃទិវាអង្គការសហប្រជាជាតិ (អ.ស.ប) (ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៧ - ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២០) ។

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៦ ខែតុលា បានប្រារព្វធ្វើឡើងពិធីរំលឹកខួបអនុស្សាវរីយ៍នៃទិវាអង្គការសហប្រជាជាតិ ក្នុងសេចត្តីថ្លែងសុន្ទរករបស់ខ្លួន អគ្គលេខាធិការ អ.ស.ប លោកAntónio Guterres បានសង្កត់ធ្ងន់ថា៖ អស់រយៈពេល ៧៥ ឆ្នាំកន្លងមក នៅក្នុង«គំនរផេះ» នៃសង្គ្រាមលោកលើកទី ២ ថ្នាក់ដឹកនាំនៃប្រទេសនានាបានឯកភាពគ្នាក្នុងការ បង្កើតអង្គការសហប្រជាជាតិ។ នៅពេលចាប់កំណើតដំបូង អង្គការសហប្រជាជាតិ គឺជានិមិត្តរូបនៃឯកភាពជាឯកច្ឆ័នរបស់ពិភពលោក ហើយនាសព្វថ្ងៃនេះគឺជាមជ្ឈមណ្ឌលនៃពិភពលោក ដែលមានភារកិច្ចដ៏សែនសំខាន់ជាងពេលណាៗទាំងអស់ រួមមានការទប់ស្កាត់ជម្លោះនិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការអន្តរជាតិគឺវិធានការតែមួយគត់ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ (COVID-១៩) បញ្ហាគ្រាអាសន្នស្តីពីអាកាសធាតុ និងការកើនឡើងវិសមភាព ក៏ដូចជាការរីករាលដាលនៃបញ្ហាអរិភាពជាដើម ។ លោកក៏បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់មហាសន្និបាតអង្គការសហប្រជាជាតិអំពីការប្តេជ្ញាលើកកម្ពស់ពហុភាគីនិយម ព្រមទាំងទន្ទឹងរង់ចាំលើរាល់ការខិតខំប្រឹងប្រែងលើគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់អភិបាលកិច្ចសកលលោកផងដែរ៕
Related
More





