VOV WorldVOV World
នៅថ្ងៃទី ១៩ ខែកញ្ញា វៀតណាមមានអ្នកជំងឺ ចំនួន ៩.១៣៧ នាក់ត្រូវបានប្រកាសជាសះស្បើយពីកូវីដ ១៩
19/09/2021 13:00
(VOVWORLD) - ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត វៀតណាមមានអ្នកឆ្លងចំនួន ៦៨៧.០៦៣ នាក់។ ចំនួនករណីបានព្យាបាលជាសះស្បើយសរុបចំនួន ៤៥៧.៥០៥ ករណី។
នៅថ្ងៃទី ១៩ ខែកញ្ញា វៀតណាមមានអ្នកជំងឺ ចំនួន ៩.១៣៧ នាក់ត្រូវបានប្រកាសជាសះស្បើយពីកូវីដ ១៩
យោងតាមព្រឹត្តិបត្រស្តីពីជំងឺកូវីដ ១៩ នៅថ្ងៃទី ១៩ ខែកញ្ញារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីម៉ោង ១៧ ថ្ងៃទី ១៨ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ១៩ ខែកញ្ញា អ្នកជំងឺឆ្លងកូវីដ ១៩ ថ្មី ចំនួន ១០.០៤០ នាក់ត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធជាតិគ្រប់គ្រងករណីឆ្លងកូវីដ -១៩ ដែលក្នុងនោះ ១៥ ករណីត្រូវបាននាំចូលនិង ១០.០២៥ ករណីត្រូវបានកត់ត្រាឆ្លងនៅក្នុងប្រទេស។ ក្នុងថ្ងៃនេះដែរ អ្នកជំងឺចំនួន ៩.១៣៧ នាក់បានជាសះស្បើយ និងស្លាប់ ២៣៣ នាក់។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត វៀតណាមមានអ្នកឆ្លងចំនួន ៦៨៧.០៦៣ នាក់។ ចំនួនករណីបានព្យាបាលជាសះស្បើយសរុបចំនួន ៤៥៧.៥០៥ ករណី។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាមមានចំនួន ១៧.០៩០ នាក់៕

More