ប៉ាគីស្ថានបានចោទប្រកាន់កងទ័ពឥណ្ឌាដែលបានដំណើរការបាញ់កាំភ្លើងថ្មី
23/08/2013 08:43
(VOVworld) – នាថ្ងៃទី ២២ សីហា ប៉ាគីស្ថានបានចោទប្រកាន់កងទ័ពឥណ្ឌា ដែលបានដំណើរការបាញ់កាំភ្លើងធ្វើឲ្យទាហាប៉ាគីស្ថានមួយនាក់ត្រូវស្លាប់ ក្នុងតំបន់ព្រំដែនជំលោះ Kashmir។

ប៉ាគីស្ថានបានចោទប្រកាន់កងទ័ពឥណ្ឌាដែលបានដំណើរការបាញ់កាំភ្លើងថ្មី (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២២ សីហា ប៉ាគីស្ថានបានចោទប្រកាន់កងទ័ពឥណ្ឌា ដែលបានដំណើរការបាញ់កាំភ្លើងធ្វើឲ្យទាហាប៉ាគីស្ថានមួយនាក់ត្រូវស្លាប់ ក្នុងតំបន់ព្រំដែនជំលោះ Kashmir។ រឿងហេតុនេះបានបង្កើនឲ្យភាពតានតឹង រវាងប្រទេសជិតខាងទាំង ២ ។ មុននោះ នាថ្ងៃទី ២១ សីហា ក្រសួងការបរទេស ប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរងឥណ្ឌាប្រចាំនៅប្រទេសនេះដើម្បី ប្រឆាំងជំទាស់រឿងហេតុពោលខាងលើ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២២សីហា ក្រសួងមហាផ្ទៃប៉ាគីស្ថានបានប្រកាសថា៖ ប្រទេសនេះនឹង ដោះលែងអ្នក ទោសជាជនឥណ្ឌាចំនួន ៣៦៥ នាក់ ដូចជាឥរិយាបទមួយ ប្រកបដោយសុឆ័ន្ទៈ៕
Related
More





