ផលិតផល OCOP ក្លាយទៅជាជម្រើសនិងនិន្នាការសម្រាប់អំណោយបុណ្យតេតប្រពៃណី
24/12/2025 12:00
(VOVWORLD) - ព្រឹត្តិការណ៍ចំនួនពីរគឺ "OCOP ផលិតផលពិសេសប្រចាំតំបន់ និងម្ហូបអាហារ" និង "រសជាតិ OCOP និងបុណ្យតេតប្រពៃណី" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហូជីមិញ ដោយប្រមូលផ្តុំស្តង់ទំនិញ OCOP ពិសេសចំនួនជិត ២០០ ។

ព្រឹត្តិការណ៍ទាំងពីរគឺ "OCOP ផលិតផលពិសេសប្រចាំតំបន់ និងម្ហូបអាហារ" និង "រសជាតិ OCOP និងបុណ្យតេតប្រពៃណី" បានរួមចំណែកនាំផលិតផល OCOP ក្លាយទៅជាជម្រើស និងនិន្នាការសម្រាប់អំណោយបុណ្យតេត។ រូបថត៖ T.H/VOV ព្រឹត្តិការណ៍ទាំងនេះ នឹងដាក់តាំងបង្ហាញផលិតផល OCOP ពិសេសជាច្រើនប្រភេទ ដូចជា តែ កាហ្វេ គ្រាប់ស្វាយចន្ទី រុក្ខជាតិឱសថ កសិផល ជលផលកែច្នៃ សំបុកត្រចៀកកាំ ភេសជ្ជៈ ផលិតផលសិប្បកម្ម និងអំណោយសម្រាប់បុណ្យតេតប្រពៃណី។ ចំណុចលេចធ្លោនៃកម្មវិធីគឺជំរុញការផ្លាស់ប្តូរឌីជីថល ជាពិសេសតាមរយៈសកម្មភាព livestream លក់ទំនិញ និងតភ្ជាប់បណ្តាញអ៊ីនធឺណិត បង្កើតលក្ខ័ណ្ឌសម្រាប់អ្នកផលិត OCOP ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ស្វែងរកដៃគូ និងពង្រីកទីផ្សារ។ លោក ឡេ វៀត ប៊ិញ អនុប្រធានការិយាល័យក្រសួងកសិកម្មនិងបរិស្ថាន ទទួលបន្ទុកភាគខាងត្បូង បានឲ្យដឹងថា៖
TAG
VOV/VOVworld/ផលិតផល OCOP/និន្នាការ/បុណ្យតេតប្រពៃណី/កសិកម្ម
Related
More





