បំប៉នចំណេះដឹងអំពីកោះសមុទ្រសំរាប់ជួរអ្នកយកព័ត៍មាន
05/11/2013 07:17
(VOV)_តំបន់ជាប់ព្រំដែនសមុទ្រគឺអ្វី? តំបន់សេដ្ឋកិច្ចផ្តាច់មុខ បាតសមុទ្រអន្តរ ជាតិគឺអ្វី…។ល។ នេះគឺជាបណ្ដាខ្លឹមសារជាសារវ័ន្តដែលត្រូវបានផ្សព្វផ្សាយ នៅ សន្និសីទបំប៉នចំណេះដឹងអំពីកោះសមុទ្រសំរាប់ជួរកម្មាភិបាល អ្នកយកព័ត៍មាន អ្នកនិពន្ធនៅសា្ថប័នសារព័ត៍មាននានា ត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី ៥ វិច្ឆិកា នៅទីក្រុង Da Nang

សន្និសីទបំប៉ុន់ចំណេះដឹងអំពីកោះសមុទ្រ(http://www.baohatinh.vn/) (VOV)_តំបន់ជាប់ព្រំដែនសមុទ្រគឺអ្វី? តំបន់សេដ្ឋកិច្ចផ្តាច់មុខ បាតសមុទ្រអន្តរ ជាតិគឺអ្វី…។ល។ នេះគឺជាបណ្ដាខ្លឹមសារជាសារវ័ន្តដែលត្រូវបានផ្សព្វផ្សាយ នៅ សន្និសីទបំប៉នចំណេះដឹងអំពីកោះសមុទ្រសំរាប់ជួរកម្មាភិបាល អ្នកយកព័ត៍មាន អ្នកនិពន្ធនៅសា្ថប័នសារព័ត៍មាននានា ត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី ៥ វិច្ឆិកា នៅទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម)។ នៅទីនេះ ស្ថាប័នសារព័ត៍មាន នៅខេត្តនិងទីក្រុងចំនួន១៧ នៅតំបន់ភូមិភាគកណ្ដាលវៀតណាម ត្រូវបានផ្សព្វ ផ្សាយអំពីអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ និង ច្បាប់សមុទ្រវៀតណាម បណ្ដាគ្រឹះដ្ឋានគតិយុត្តិដើម្បីតស៊ូ ការពារអធិបតេយ្យ សមុទ្រ កោះវៀតណាមនៅសមុទ្រខាងកើត…។ល។ លោក Truong Minh Tuan អនុប្រធានគណះកម្មាធិការឃោសនាអប់រំមជ្ឈឹមបានស្នើថា៖បណ្ដាស្ថាប័នសារព័ត៍មានផ្សព្វផ្សាយអំពីសមុទ្រ កោះគឺត្រូវប្រុងប្រយ័ត្ន ពិនិត្យព័ត៍មានអោយ បានច្បាស់លាស៖ “ឈរលើមូលដ្ឋានសន្និសីទហ្វឹកហ្វឺននេះ បង្កើនជម្រុញការផ្សព្វផ្សាយអំពី កោះសមុទ្រលើបណ្តាមធ្យោបាយសាធារណៈដើម្បីប្រជាជនយល់ច្បស់ជាង តួនាទីរបស់កោះសមុទ្រមាតុប្រទេស៕”
Related






