បង្កើនចំណងសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ-កម្ពុជានៅ ទីក្រុង Geneva ស្វីស
16/02/2014 07:53
(VOVworld) – នារសៀលថ្ងៃទី ១៤ កុម្ភៈ គណៈប្រតិភូ ការទូតវៀតណាមប្រចាំនៅទីក្រុង Geneva ស្វីស បាន រៀបចំការជួបប្រាស្រ័យជាមួយគណៈកម្មាធិការ ការទូតឡាវនិងកម្ពុជាប្រចាំនៅទីនេះក្នុងឱកាស ដើមនិទាឃរដូវ។

បង្កើនចំណោងសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ-កម្ពុជានៅទីក្រុង Geneva ស្វីស (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ១៤ កុម្ភៈ គណៈប្រតិភូការទូតវៀតណាមប្រចាំនៅ ទីក្រុង Geneva ស្វីស បានរៀបចំការជួបប្រាស្រ័យជាមួយគណៈកម្មាធិការការទូត ឡាវនិងកម្ពុជាប្រចាំនៅទីនេះក្នុងឱកាសដើមនិទាឃរដូវ។ ឯកអគ្គរដ្ឋទូត វៀតណាម លោក Nguyen Trung Thanh បានមានសន្ទរៈកថាដែលសម្តែងនូវ មនោសញ្ចេតនាស្និទ ស្នាលជាមួយមិត្តភ័ក្តឡាវនិងកម្ពុជាដែលបានមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់វៀតណាមនៅទីក្រុង Geneva។ ឯកអគ្គរដ្ឋទូត កម្ពុជាប្រចាំនៅ Geneva លោក Ney Samol និងសមភាគីឡាវ លោក Thongphane Savanphet សុទ្ធតែអះអាងថា៖ នេះគឺជា ឱកាសដើម្បីប្រទេសទាំង ៣ ពូនជ្រុំចំណងភាតរៈសាមគ្គីភាពនិងអភិវឌ្ឍន៍ដោយ ឥតឈប់ឈរ៕
Related
More





