បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្ពោះទៅ ASEM 9
21/02/2012 08:30
(VOV) - សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវលើបណ្ដាវេទិការពហុភាគី ជាពិសេសគឺ ការគួប្សំ រៀបចំ សន្និសិទជាន់ខ្ពស់អាស៊ី - អឺរ៉ូប លើកទី ៩ (ASEM 9) គណៈប្រតិភូនៃក្រសួងការបរទេសឡាវ ដឹកនាំដោយអនុ រដ្ឋមន្ត្រី ការបរទេសឡាវ និងជាប្រធានមន្ត្រីជាន់ខ្ពស់ ASEM របស់ឡាវ លោក Bounkeut Sangsomsak កំពុងមានដំណើរ ទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ ទី ២១ កុម្ភៈ។

(VOV) - សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ លើបណ្ដាវេទិការ ពហុភាគី ជាពិសេសគឺ ការគួប្សំរៀបចំ សន្និសិទជាន់ខ្ពស់អាស៊ី - អឺរ៉ូប លើកទី ៩ (ASEM 9) គណៈប្រតិភូនៃក្រសួងការបរទេសឡាវដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស ឡាវ និងជាប្រធានមន្ត្រីជាន់ខ្ពស់ ASEM របស់ឡាវ លោក Bounkeut Sangsomsak កំពុង មានដំណើរទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ ទី ២១ កុម្ភៈ។ នាថ្ងៃទី ២០ កុម្ភៈ ថ្លែងមតិក្នុងជំនួប ជាមួយគណៈប្រតិភូ ការបរទេសឡាវរដ្ឋមន្ត្រី ក្រសួងការបរទេស វៀតណាម លោក Pham Binh Minh បានលើកច្បាស់អត្ថន័យសំខាន់របស់ឆ្នាំសមាគ្គីភាព មិត្តភាពវៀតណាម – ឡាវ ២០១២ ដែលទឹបនឹងបាន ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Chummaly Sayasone បាន ប្រកាសចាប់ផ្តើម។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងឡាវឆ្ពោះទៅ ASEM 9 (Image: www.vov.vn) ដោយឈរ ភាគីទាំង២ត្រូវបន្ត សហប្រតិបត្តិការលើបណ្ដាវេទិការទ្វេភាគីនិងពហុភាគី ឲ្យខ្លាំង ក្លាថែមទៀត។ រដ្ឋមន្ត្រី Pham Binh Minh បានវាយតំលៃខ្ពស់ ចំពោះគោលនយោ បាយសកម្មសមាហរណៈកម្មអន្តរជាតិ របស់ ឡាវ និងអះអាងថា៖ លើស្មារតីមិត្តភាព ប្រពៃណី សមាគ្គីភាពជា ពិសេស បណ្ដាក្រសួង ផ្នែកទាក់ទិនរបស់វៀតណាម នឹងធ្វើ អស់ពី កំលាំងកាយចិត្តខ្លួន ដើម្បីជួយឧបត្ថម្ភឡាវ រៀបចំសន្និសិទជាន់ខ្ពស់ ASEM 9 ដែលនឹងប្រព្រឹត្តទៅនៅ រដ្ឋធានីវៀងច័ន ឡាវ ចាប់ពីថ្ងៃទី ៥ ដល់ ៦ វិច្ឆិកា ឆ្នាំ២០១២ ប្រកបដោយជោគជ័យ៕
Related






