VOV WorldVOV World
បណ្ដាតំបន់ឡាវនិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
11/06/2012 08:32
តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅ ឡាវ Quoc Khanh ឲ្យដឹងថា៖ គណៈកប្រតិភូកម្មាភិបាល ខេត្ត Lam Dong ភាគខាងត្បូងវៀតណាម ដឹកនាំដោយ សមាជិក គណៈកម្មាធិការមជ្ឃឹមបក្សនិងជាប្រធាន គណៈកម្មាធិការប្រជាជនខេត្ត Lam Dong លោក Nguyen Van Tien បានទៅបំពេញទស្សនកិច្ចការងារនៅឡាវ ចាប់ពីថ្ងៃទី ៦ ដល់ទី ១១ មិថុនា។
បណ្ដាតំបន់ឡាវនិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឡាវ Quoc Khanh ឲ្យដឹងថា៖ គណៈកប្រតិភូកម្មាភិបាលខេត្ត Lam Dong ភាគខាងត្បូងវៀតណាម ដឹកនាំដោយ សមាជិក គណៈកម្មាធិការមជ្ឃឹមបក្សនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong លោក Nguyen Van Tien បានទៅបំពេញទស្សនកិច្ចការងារនៅឡាវ ចាប់ពី ថ្ងៃទី ៦ ដល់ទី ១១ មិថុនា។ ក្នុងជំនួបធើ្វការជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Somsavath Lengsavath លោក Nguyen Van Tien បានលើកឡើងសមត្ថភាពសហប្រតិ បត្តិការ រវាងវៀតណាមនិងឡាវ ក្នុងការអនុវត្តរូបសណ្ឋានផលិតកម្មបន្លែស្អាតនិងផ្កា នាំចេញ។ ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong ក៏បានលើក ឡើងទិសដៅជំរុញសកម្មភាពសហប្រតិបត្តិការរវាង ប្រទេសទាំង ២ តទៅទៀត ដូចជា៖ រៀបចំបណ្ដាថ្នាក់ហ្វឹកហាត់បទពិសោជន៍និងចំណេះដឹង អំពីកសិកម្មសំរាប់កម្មាភិបាល តំបន់របស់ឡាវ ដើម្បីពង្រីកប្រៀបខ្លាំងរបស់ខេត្ត Champasak (ឡាវ) និយាយដោយឡែក និងតំបន់ខ្ពង់រាប Boloven (ភាគខាងត្បូងឡាវ) និយាយរួម។ ក្រៅពីនោះ គណៈប្រតិភូ ថ្នាក់ដឹកនាំខេត្ត  Lam Dong  ក៏បានអធិប្បាយពីផែនការ បើកជើងហោះហើរពីទីរួមខេត្ត Pakse (ឡាវ) មកដល់អាកាសយានដា្ឋន Da Lat (វៀតណាម) នាពេលខាងមុខទៀតផង៕ Image: Internet នាព្រឹកថ្ងៃទី ១១ មិថុនា នាយករដ្ឋមន្ត្រីឡាវ លោក Thongsin Thammavong បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូខេត្ត Lam Dong ដឹកនាំដោយ សមាជិកគណៈកម្មាធិការមជ្ឍឹម បក្សកុម្មុយនិស្តវៀតណាមនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong លោក  Nguyen Xuan Tien ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅឡាវ ចាប់ពីថ្ងៃ ទី ៦ ដល់ទី ១១ មិថុនា។ នាយករដ្ឋមន្ត្រី Thongsin Thammavong វាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដោយមានប្រសិទ្ធភាពរវាងខេត្ត Lam Dong (វៀតណាម) និងខេត្ត Champasak (ឡាវ) និងអះអាងថា៖ កម្មវិធីសហប្រតិបត្តិការរប់សខេត្តទាំង ២ សមស្រប នឹងគោលនយោបាយអភិវឌ្ឍន៍កសិកម្មនិងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សរបស់ បក្សនិងរដ្ឋឡាវ។ នាយករដ្ឋមន្ត្រី Thongsin Thammavong មានគោលបំណងថា៖ នាពេល ខាងមុខ ភាគីទាំង ២ បង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយមានប្រសិទ្ធភាព លើគ្រប់ វិស័យ ដែលខេត្តទាំង ២ មានប្រៀបខ្លាំង តទៅទៀត។ ក្នុងដំណាក់កាល ២០១២ ២០១៥ ភាគីទាំង ២ នឹងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិង កសិកម្ម។ ក្នុងដំណើរ ទស្សនកិច្ចលើកនេះ ឧបនាយករដ្ឋមន្ត្រីឡាវ Somsavad Lengsavath និងអភិបាលក្រុង វៀងច័ន្ធ Soukan Mahalath ក៏បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ ខេត្ត Lam Dong ផងដែរ៕

More