បន្តសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣
25/10/2013 11:47
Vovworld-ផ្សព្វផ្សាយប័ណ្ណជាតិមានតំលៃ១៧០លានលានដុង ប៉ុន្តែត្រូវជ្រើសរើសដ៏ម៉ត់ចត់គំរោងការវិនិយោគ។

សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (baomoi.com) Vovworld-ផ្សព្វផ្សាយប័ណ្ណជាតិមានតំលៃ១៧០លានលានដុង ប៉ុន្តែត្រូវ ជ្រើសរើសដ៏ម៉ត់ចត់គំរោងការវិនិយោគ។ នោះជាមតិរបស់សមាជិកសមាជិការ សភាវៀតណាមនៅសម័យពិភាគ្សាតាមក្រុមៗនាព្រឹកថ្ងៃទី២៥តុលាក្នុងពេលពិភាគ្សាអំពីវិធានការផ្សព្វផ្សាយប័ណ្ណជាតិរដ្ឋាភិបាលដំណាក់កាល២០១៤- ២០១៦មានតំលៃ១៧០លានលានដុង។ តាមបណ្ដាដំណាងថា ការងារនេះគឺ សំដៅបំពេញបន្ថែមប្រភពហិរញ្ញវត្ថុសំរាប់ការវិនិយោគអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច កសាងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធនិងបន្តបណ្ដាគំរោងការវិនិយោគដែលកំពុង អនុវត្ត។ វាយតំលៃអំពីរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល ២០១១-២០១៥បណ្ដាសមាជិកសមាជិការសភាបានចាត់តុកថាកម្មវិធីទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការធានាសុខុមាលភាពសង្គម អភិវឌ្ឍន៍កសាង ជនបទថ្មី។ ប៉ុន្តែបណ្ដាកម្មវិធីនៅមានការត្រួតស៊ីគ្នាក្នុងការគ្រប់គ្រងបែងចែក ទុននិងវិស័យវិនិយោគ។ លោក Tran Quoc Tuan សមាជិកសភាមណ្ឌល Tra Vinh បានស្នើរថា៖ “យើងត្រូវរឹតបន្តឹងបន្ថែមការគ្រប់គ្រងបណ្ដាកម្មវិធីនេះតាមទិសផ្សព្វផ្សាយ ក្របខ័ណ្ឌឃ្លាំមើល។ គួររួមបញ្ជូលបណ្ដាគំរោងការសមាសភាពជាមួយកម្មវិធី បុព្វហេតុនៅដំបន់។ រឺរវាងបណ្ដាគំរោងការសមាសភាពរបស់កម្មវិធីគោលដៅជាតិ ដែលបានអនុវត្តលើដំបន់មួយ៕”
Related
More





