VOV WorldVOV World
បញ្ចប់សប្ដាហ៍ធ្វើការដំបូងនៃសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣
26/10/2013 08:25
Vovworld-នាថ្ងៃទី២៥តុលា បញ្ចប់សប្ដាហ៍ធ្វើការដំបូងនៃសម័យប្រជុំ​លើក​ទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣បានលៃទុកពេលព្រឹកដើម្បីពិភាគ្សាតាម​ក្រុមៗអំពីស្ថានភាពអនុវត្តគំរោងថវិការរដ្ឋឆ្នាំ២០១៣ គំរោងថវិការដ្ឋនិង​វិធានការ​បែងចែកថវិការមជ្ឈឹមឆ្នាំ២០១៤ជាដើម។
បញ្ចប់សប្ដាហ៍ធ្វើការដំបូងនៃសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣
បញ្ចប់សប្ដាហ៍ធ្វើការដំបូងនៃសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV)         Vovworld-នាថ្ងៃទី២៥តុលា បញ្ចប់សប្ដាហ៍ធ្វើការដំបូងនៃសម័យប្រជុំ​លើក​ ទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣បានលៃទុកពេលព្រឹកដើម្បីពិភាគ្សាតាម​ក្រុមៗអំពីស្ថានភាពអនុវត្តគំរោងថវិការរដ្ឋឆ្នាំ២០១៣  គំរោងថវិការដ្ឋនិង​វិធានការ​បែងចែកថវិការមជ្ឈឹមឆ្នាំ២០១៤ជាដើម។ ដំណាងជាច្រើនបានឯកភាពខ្ពស់ចំពោះ​វិធានការផ្សព្វផ្សាយប័ណ្ណជាតិរដ្ឋាភិបាលដំណាក់កាល២០១៤-២០១៦ជាមួយ​ចំនួនទុនផ្សព្វផ្សាយប្រមាណ១៧០លានលានដុងសំរាប់វិនិយោគអភិវឌ្ឍន៍ខឿន សេដ្ឋកិច្ចកសាងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធនិងបន្តអនុវត្តគំរោងការបន្ទាន់។         នារសៀលថ្ងៃដ៏ដែល រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីខ្លឹមសារមួយ​ ចំនួន​ដែលមានការខ្វែងគំនិតរបស់ពង្រាងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែម​ មាត្រា​មួយចំនួននៃច្បាប់បង្កាពន្លត់អគ្គីភ័យ។ បណ្ដាមតិប្រមូលផ្ដុំស្នើរត្រូវ​កំណត់​ច្បាស់និងលើកទឹកចិត្តការធ្វើសង្គមបនីយកម្មការងារបង្កាពន្លត់អគ្គីភ័យ ធ្វើ​វិសោធនកម្មតាមទិសបង្កើនការទទួលខុសត្រូវរបស់អ្នកប្រមុខស្ថាប័នអង្គការ ម្ចាស់គ្រួសារក្នុងពេលកើតមានឡើងអគ្គិភ័យ។         តាមរបៀបវារៈ នាថ្ងៃទី២៨តុលា រដ្ឋសភាវៀតណាមបានធ្វើការនៅសាល​ ប្រជុំ ស្ដាប់របាយការណ៍អំពីការងារបង្ការប្រឆាំងការរំលោភច្បាប់និងបទល្មើស លទ្ធផលអនុវត្តសេចក្តីសំរេចចិត្តលេខ៣៧/២០១២របស់រដ្ឋសភាអំពីបង្កាប្រឆាំង​ បទល្មើសជាដើម៕

More