បើកការតាំងពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម - ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប”
23/12/2025 12:10
(VOVWORLD) - ពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម – ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប” បានបើកនាព្រឹកថ្ងៃទី ២៣ ខែធ្នូ នៅឯបរមរាជវាំង Thang Long ហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ។

នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា) និងអបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស។ គណប្រតិភូទស្សនាការតាំងពិព័រណ៌។ ពិព័រណ៍នេះ បានឧទ្ទេសនាមរូបភាព និងវត្ថុតាំងជិត ២០០ ដែលរៀបចំជាប្រធានបទចំនួន៤ រួមមាន៖ តម្លៃពិសេសនៃបេតិកភណ្ឌវប្បធម៌វៀតណាម; ប្រព័ន្ធច្បាប់និងគោលនយោបាយសម្រាប់ការពារបេតិកភណ្ឌវប្បធម៌; បេតិកភណ្ឌវប្បធម៌វៀតណាមដែលត្រូវបានទទួលស្គាល់ និងចុះបញ្ជីដោយអង្គការ UNESCO; និងបេតិកភណ្ឌវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ន វៀតណាមមានកេរ្តិ៍ដំណែលជាតិចំនួនជិត ៣.៧០០ កេរ្តិ៍ដំណែលជាតិពិសេសជិត ១៥០ និងបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោកចំនួន ៩។ ពិធីកាត់ខ្សេបូបើកការតាំងពីព័ណ៌។ ការតាំងពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម - ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦៕
TAG
VOV/VOVworld/ការតាំងពិព័រណ៍/បេតិកភណ្ឌវប្បធម៌/វៀតណាម
Related






