ប្រធានាធិបតីអាមេរិក បារំាងអះអាងចំពោះទំនាក់ទំនងសម្ព័ន្ធភាពស្អិតរមួត
12/02/2014 06:40
(VOVworld)-នាថ្ងៃទី១១កុម្ភៈនៅសេតវិមាន រដ្ឋអំ ណាចរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama

ប្រធានាធិបតីអាមេរិកលោក Barack Obama ជាមួយសមភាគីបារាំងលោក Francois Hollande (រូបថតៈ slate.fr) (VOVworld)-នាថ្ងៃទី១១កុម្ភៈនៅសេតវិមាន រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama បានរៀបចំបដិសណ្ឋាកិច្ចថ្នាក់រដ្ឋជាពិសេសសម្រាប់ប្រធា នាធិបតីបារាំងលោក Francois Hollande ព្រមទាំងលើកសរសើរទំនាក់ទំនងសម្ព័ន្ធ ភាពអាមេរិកនិងបារាំងគឺស្អិតរមួត។ បន្ទាប់ពីពិធីប្រធានាធិប តីទាំងពីររូបបាន ដំណើការកិច្ចចរចារ។ ខ្លឹមសាសំខាន់នៃកិច្ចចរចារនេះ ផ្តោត សំខាន់ទៅលើវិធាន ការពង្រឹងនិងពង្រីកទំនាក់ទំនងសម្ព័ន្ធភាពអាមេរិក-បារាំង រួមសហការក្នុងការដោះ ស្រាយរាល់ចំណុចក្តៅរបស់ពិភពលោក ក្នុងនោះមានបណ្តាកិច្ចចរចារបាននិងកំពុង ប្រព្រឹត្តទៅរវាងក្រុម P5+1 (រួមមានអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺ ម៉ង់)ជាមួយអ៊ីរ៉ង់សំដៅបញ្ឈប់កម្មវិធីនុយក្លេ អ៊ែររបស់ប្រទេសនេះ និងសង្គ្រាម ស៊ីវិលនៅស៊ីរីដោយមិនឈានដល់លទ្ធផលបន្ទាប់ពីមានកិច្ចចរចារចំនួន២លើក ជាដើម។ ថ្លៃងមតិបន្ទាប់ពីកិច្ចចរចារ ប្រធានាធិបតីបារាំង លោក Hollande អះអាង ថា ជំនឿជាក់គ្នាទៅវិញទៅមករវាងក្រុងបារីស និងវ៉ាស៊ីងតោនបានស្តាឡើងវិញ បន្ទាប់ពីការលួចស្តាប់ទូរស័ព្ទរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA)ជាមួយ មជ្ឈដ្ឋានអ្នកដឹកនាំច្រើនប្រទេស។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បាននាំចេញ សេចក្តីប្រកាសជាច្រើនសំដៅចែករំលែកទស្សនៈចំពោះបញ្ហាលេចធ្លោមួយចំនួន របស់ពិភពលោក៕
Related






