ប្រធានាធិបតីអាមេរិកទទួលស្គាល់មិនទាន់ដោះស្រាយវិបត្តិនៅស៊ីរីភ្លាមបានឡើយ
16/02/2014 07:49
(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Barack Obama បានទទួលស្គាល់មិនទាន់ដោះ ស្រាយវិបត្តិនៅស៊ីរីភ្លាមបានឡើយ។

ប្រធានាធិបតីអាមេរិកទទួលស្គាល់មិនទាន់ដោះស្រាយវិបត្តិនៅស៊ីរីភ្លាមបានឡើយ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Barack Obama បានទទួលស្គាល់មិនទាន់ដោះស្រាយវិបត្តិនៅស៊ីរីភ្លាមបានឡើយ។ ទន្ទឹមនឹង នោះវ៉ាស៊ីងតោនកំពុងពិនិត្យមើលអនុវត្តវិធានការថ្មីមួយចំនួនចំពោះសង្គ្រាម ស៊ីរិលដែលបានអូសបន្លាយក្នុងរយៈពេល២ឆ្នាំកន្លងមកនៅស៊ីរី។ ថ្លែងមតិក្នុង សន្និសីទកាសែតរួមបន្ទាប់ពីការចរចារជាមួយព្រះមហាក្សត្រ Jordan ស្តេច Adbullah II នៅរដ្ឋ California ប្រធានាធិបតី Omaba បានឲ្យដឹងថា៖ សង្គ្រាមស៊ីវិល នៅស៊ីរីមិនទាន់ដោះស្រាយយ៉ាងឆាប់ៗទេដោយហេតុនេះ អាមេរិកកំពុងពិនិត្យ មើលជំហានថ្មីមួយចំនួនរួមមានការបង្កើនការខំប្រឹងប្រែងមុនស្សធម៌និងដាស់ តឿនភាគីទាក់ទិននានានៅស៊ីរីបន្តសហប្រតិបត្តិការឆ្ពោះទៅវិធានការការទូត១។ ការបង្កើនផ្តល់ជំនួយឧបត្ថម្ភសំរាប់ Jordan និងភាគីប្រឆាំងនៅស៊ីរីគឺជាវិធានការ មួយដែលសេតវិមានបាននិងកំពុងអនុវត្តតទៅទៀត៕
Related
More





