ប្រធានរដ្ឋ Truong Tan Sang ទទួលជួបជាមួយអភិបាលទីក្រុង Saint-Peterburg
08/12/2015 09:01
(VOVworld)-នាថ្ងៃទី៧ធ្នូ នៅក្នុងជំនួបសន្ទនាជាមួយលោក Georgy Poltavchenko អភិបាលទីក្រុង Saint-Peterburg សហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋ Truong Tan Sang ទទួលជួបជាមួយអភិបាលទីក្រុង Saint-Peterburg (VOVworld)-នាថ្ងៃទី៧ធ្នូ នៅក្នុងជំនួបសន្ទនាជាមួយលោក Georgy Poltavchenko អភិបាលទីក្រុង Saint-Peterburg សហព័ន្ធរុស្ស៊ី ដែលកំពុង បំពេញទស្សនកិច្ចនៅ វៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចាត់ទុកថា Saint- Peterburg ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និង ទេសចរណ៍របស់រុស្ស៊ី។តាមនោះ គណៈប្រតិភូតំណាងទីក្រុងនិងរួមជាមួយដៃគូ វៀតណាមព្រមព្រៀងគ្នាលើវិធាន ការសហប្រតិបត្តិការជាក់ស្តែងមួយចំនួន ក្នុងបំណងនាំមកនូវប្រសិទ្ធិភាពល្អបំផុត ដូចជាការរំពឹងទុករបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។ នៅទីនេះ អភិបាលទីក្រុង Saint-Peterburg បានសង្កត់ ធ្ងន់ទៅលើទំនាក់ទំនងប្រពៃណីរវាង វៀតណាមជាមួយសហព័ន្ធរុស្ស៊ីនិយាយរួម និងរវាងទីក្រុង Saint-Peterburgជាមួយ ទីក្រុងនានារបស់វៀតណាមនិយាយ ដោយឡែក។ ហើយនាបច្ចុប្បន្ន មានអង្គ ភាពអាជីវកម្ម Saint-Peterburgជាច្រើន បានអនុវត្តប្រកបដោយប្រសិទ្ធិភាពជាមួយ ដៃគូវៀតណាម។ ក្នុងឱកាសនេះដែរ តំណាងនៃក្រុមហ៊ុនចំនួន២០នឹងរួមជាមួយ បណ្តាអង្គភាពអាជីវកម្មវៀតណាម រៀបចំវេទិការអង្គភាពអាជីវកម្មដោយផ្តោត សំខាន់លើវិស័យមួយចំនួន ដូចជា ថាមពល ឬសុខាភិបាលជាដើម៕
Related
More



