VOV WorldVOV World
ប្រធានរដ្ឋបានចុះត្រួតពិនិត្យសំណង់សាងសង់មណ្ឌលអនុស្សាវរីយ៍សាស្ត្រាចារ្ស Tran Dai Nghia
16/02/2014 08:34
Vovworld-នាថ្ងៃទី១៦កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកទស្សនានិងត្រួតពិនិត្យល្បឿនសាងសង់សំណង់មណ្ឌលអនុស្សាវរីយ៍​សាស្ត្រាចារ្សសភាបណ្ឌិត Tran Dai Nghia
ប្រធានរដ្ឋបានចុះត្រួតពិនិត្យសំណង់សាងសង់មណ្ឌលអនុស្សាវរីយ៍សាស្ត្រាចារ្ស Tran Dai Nghia
ប្រធានរដ្ឋបានចុះត្រួតពិនិត្យសំណង់សាងសង់មណ្ឌលអនុស្សាវរីយ៍សាស្ត្រាចារ្ស Tran Dai Nghia (vietnamplus.vn)         Vovworld-នាថ្ងៃទី១៦កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន មកទស្សនានិងត្រួតពិនិត្យល្បឿនសាងសង់សំណង់មណ្ឌលអនុស្សាវរីយ៍​សាស្ត្រាចារ្ស សភាបណ្ឌិត Tran Dai Nghia កូនសិស្សឆ្នើមរបស់លោកប្រធាន​ហូជីមិញ កូនសំបុត្រ ឆ្នើមនៃដំបន់ដី Vinh Long។ ថ្លែងមតិនៅពិធីធ្វើការ ប្រធានរដ្ឋ Truong Tan Sang បាន សង្កើតធ្ងន់ថា មណ្ឌលអនុស្សាវរីយ៍សាស្ត្រាចារ្ស​បណ្ឌិត​សភា Tran Dai Nghia ជា សំណង់វប្បធម៍មានអត្ថន័យមនុស្សសាស្ត្រយ៉ាង​ជ្រាល​ជ្រៅ មិនត្រឹមតែបង្ហាញ សីលធម៍ផឹកទឹកនឹកដល់ប្រភពដើមប៉ុណ្ណោះទេ ថែមទាំង​អប់រំប្រពៃណីបដិវត្តសំរាប់ ជំនាន់ជនវៀតណាមក្រោយៗទៀតផង។         មុននោះនារសៀលថ្ងៃទី១៥កុម្ភៈ ប្រធានរដ្ឋ Truong Tan Sang បាន​ចូលរួម​ពិធី​បើកសម្ភោធសិលាចារិតអនុស្សាវរីយ៍លោក Nguyen Sinh Sac ឪពុកលោក​ប្រធាន​ ហូជីមិញនៅខេត្ត Dong Thap ផងដែរ៕

More