VOV WorldVOV World
ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យនិទាឃៈរដូវលើគ្រប់ទិសទីនៃមាតុប្រទេស
16/02/2014 05:39
Vovworld-នាថ្ងៃទី១៥កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកទស្សនានិងជូនពរបុណ្យដំណាងជនរួមជាតិបណ្ដាជនជាតិនៅភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo ទីក្រុងហាណូយ
ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យនិទាឃៈរដូវលើគ្រប់ទិសទីនៃមាតុប្រទេស
ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យនិទាឃៈរដូវលើគ្រប់ទិសទីនៃមាតុប្រទេស (VOV)         Vovworld-នាថ្ងៃទី១៥កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន មកទស្សនានិងជូនពរបុណ្យដំណាងជនរួមជាតិបណ្ដាជនជាតិនៅភូមិវប្បធម៍ ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo ទីក្រុងហាណូយនិងចូលរួម​ទិវាបុណ្យនិទាឃៈរដូវលើគ្រប់ទិសទីនៃមាតុប្រទេសឆ្នាំ២០១៤។ នៅទីនេះប្រធាន​ រដ្ឋបានអះអាងថា វៀតណាមបានឆ្លងផុតរាប់ពាន់ឆ្នាំកសាងនិងការពារប្រទេស​ ជាតិ វប្បធម៍បានក្លាយទៅជាគ្រឹះស្ថានស្មារតីកំលាំងចលករប្រភពកំលាំងពលំផ្ទៃ​ក្នុងដ៏ខ្លាំងក្លាដើម្បីប្រជាជាតិវៀតណាម ប្រទេសវៀតណាមឆ្លងផុតរាល់ការលំបាក​សាកល្បងស្ថិតស្ថេរអភិវឌ្ឍន៍និងរីកធំធាតពីមួយថ្ងៃទៅមួយថ្ងៃ។         “យើងពេលណាក៏ត្រូវអភិរក្សពង្រីកប្រពៃណីរបស់ប្រជាជាតិវៀតណាម។ យើងជានិច្ចកាលយល់ដឹងថានេះជាគ្រឹះស្ថានស្មារតីរបស់សង្គម ជាការស្ថិតស្ថេរ​និងអភិវឌ្ឍន៍របស់សហគមន៍បណ្ដាជនជាតិវៀតណាមយើង។ កំលាំងខ្លាំងបំផុត​នៃប្រទេសយើងគឺចាប់ប្រភពពីវប្បធម៍វៀតណាម។ ប្រទេសយើងមានជនជាតិ​ជា​ភាតរៈចំនួន៥៤បានក្លាយទៅជាប្លុកមួយឯកភាព។” ទិវាបុណ្យនិទាឃៈរដូវលើគ្រប់ទិសទីនៃមាតុប្រទេសឆ្នាំ២០១៤។ (VOV)         បន្ទាប់ពីដាំដើមឈើអនុស្សាវរីយ៍ ប្រធានរដ្ឋបានចូលរួមពិធីបុណ្យបួងសួង​សុំឲ្យសុខសាន្តត្រាណរបស់ជនរួមជាតិ Lo Lo ស្រុក Meo Vac ខេត្ត Ha Giang និង​ជូនអំណោយឲ្យជនជាតិចាម chu Ru, Brau ជាដើម។ សាស្ត្រាចារ្ស Ha Ton Vinh ជនវៀតណាមនៅអាមេរិកម្នាក់ដែលបានចូលរួមពិធីបុណ្យបានឲ្យដឹងថា៖         “នេះជាឱកាសដែលខ្ញុំរំភើបចិត្តណាស់ដោយសារគណៈចាត់តាំងបានបង្ក​លក្ខណៈឲ្យយើងខ្ញុំមកទស្សនាស្រុកកំណើត ថែមទាំងចូលរួមពិធីបុណ្យជាច្រើន។ ប្រហែលជាអស់មួយជីវិតខ្ញុំមិនស្មានថាបានចូលរួមរឺបានឃើញឡើយ៕”

More