ប្រធានរដ្ឋសភាអ៊ុយក្រែនត្រូវបានតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្ន
24/02/2014 10:43
(VOVworld)-ក្នុងកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី២៣កុម្ភៈ រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើ សេចក្តីសម្រេច

ប្រធានាធិបតីបណ្តោះអាសន្នរបស់អ៊ុយក្រែនលោកAlexander Turchinov (រូបថតៈ dantri.vn) (VOVworld)-ក្នុងកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី២៣កុម្ភៈ រដ្ឋសភាអ៊ុយក្រែនបានអនុម័ត លើ សេចក្តីសម្រេចស្តីអំពីការផ្ទេរប្រគល់សិទ្ធអំណាចរបស់លោកប្រធានាធិបតី Viktor Yanukovych ទៅប្រធានរដ្ឋសភាលោក Alexander Turchinov ។ សេចក្តីសម្រេច ពោលខាងលើត្រូវបានដាក់ចេញ ដោយមិនអើពើដល់សេចក្តី ប្រកាសមុននោះ របស់លោកប្រធានាធិបតី Yanukovych ដោយចាត់ទុកថា រាល់សេចក្តីសម្រេចរបស់ រដ្ឋសភាទាំងអស់គឺខុសច្បាប់។ ទន្ទឹមនឹងនោះ រដ្ឋសភា អ៊ុយក្រែនក៏បានអនុម័ត លើសេចក្តីសម្រេចមួយចំនួន ដូចជា រឹបអូសគ្រឹះស្ថាន១របស់លោក Yanukovych នៅជាយទីក្រុង Kiev និងលើក លែងតំណែងជារដ្ឋមន្រ្តីការបរទេសរបស់លោក Leonid Koshara។ ប្រធានាធិបតី បណ្តោះអាសន្នAlexander Turchinov បានចេញ សារាចរណ៍ស្តីពីបង្កើតរដ្ឋាភិបាលសមាគ្គី ជាតិក្នុងថ្ងៃទី២៥កុម្ភៈ៕
Related






