តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនបក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Quang Tri។ (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានរំលឹក ឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់កងទ័ព និងប្រជាជនខេត្ត Quang Tri ហើយ សម្ដែងគោលបំណងថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តបន្តពង្រីក ប្រពៃណីស្នេហាជាតិ ស្មារតីដ៏អង់អាចក្លាហាន រួបរួមគ្នាការពារឯករាជ្យ អធិប តេយ្យភាព និងឯកភាពជាតិ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើថា៖
“ទីមួយ ពង្រីកភាពស្វាហាប់ ការច្នៃប្រឌិតនិងនវានុវត្តភាព; បំផុសសេចក្ដីប្រាថ្នា អំពីការអភិវឌ្ឍប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គល; ជំរុញស្មារតី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីផលប្រយោជន៍រួម; បន្តផ្តោត លើការកសាងបក្ស ប្រព័ន្ធនយោបាយឲ្យបានស្អាតស្អំ និងរឹងមាំ។ ពង្រឹងសាមគ្គីភាព និងឯកភាពក្នុងបក្សភាគ ការស្រុះចិត្តគំនិតរបស់ប្រជាជន; ពង្រីកតួនាទីគំរូរបស់អ្នក ដឹកនាំ។ ទីពីរ ខេត្ត Quang Tri ត្រូវខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ អាជីវ កម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត និងធ្វើកំណែទម្រង់រដ្ឋបាលយ៉ាង សកម្ម; ពង្រីកធនធានមនុស្ស ជាពិសេសគឺ ចរិតលក្ខណៈឆ្លាតវៃ ឧស្សាហ៍ព្យាយាម របស់ប្រជាជននៅតំបន់ភាគកណ្តាល Quang Tri។ ចូរយើងខិតខំប្រឹងប្រែងដើម្បី នាំខ្សែស្របទី ១៧ និងទន្លេ Ben Hai ឲ្យក្លាយជានិមិត្តសញ្ញាថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សូមបង្កើតអព្ភូតហេតុនៃទន្លេ Thach Han និងទន្លេ Ben Hai ដើម្បីសក្តិសមនឹង ប្រវត្តិសាស្ត្រវីរភាពនៃទឹកដីនេះ”។
នាព្រឹកថ្ងៃទី ៣០ មេសា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Hien Luong - Ben Hai លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីគោរពទង់ជាតិ ឯកភាពទឹកដីឆ្នាំ ២០២២៕





