VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ផ្ញើរសារលិខិតជូនកុមារក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមី
20/09/2013 08:31
(VOVworld)-ក្នុងឱកាសបុណ្យព្រះ​ច័ន្ទពេញបរមី2013 នាថ្ងៃទី១៩កញ្ញា ប្រធានរដ្ឋវៀតណាម លោក​Truong Tan Sang បានផ្ញើរសារលោខិត
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ផ្ញើរសារលិខិតជូនកុមារក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមី
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជាមួយក្មួយៗកុមា (VOVworld)-ក្នុងឱកាសបុណ្យព្រះ​ច័ន្ទពេញបរមី2013នាថ្ងៃទី១៩កញ្ញាប្រធានរដ្ឋវៀត ណាម លោក​Truong Tan Sang បានផ្ញើរសារលោខិតឲ្យកុមារ កុមារជំទង់លើទូទាំង ប្រទេសវៀតណាម។ សារលិខិតកំណត់ថា៖ ក្នុងឱកាសបុណ្យព្រះ​ច័ន្ទពេញបរមី អុំ សូមផ្ញើរជូនបណ្តាក្មួយៗ កុមារជំទង់ទូទាំងប្រទេស ក្មួយៗជាជនវៀតណាមរស់នៅ ឯបរ​ទេស​និងក្មួយៗ បរទេសដែលកំពុងរស់នៅវៀតណាម នូវមនោសញ្ចេតនាជាទី ស្រឡញ់បំផុត។ បក្ស រដ្ឋវៀតណាម សាលា គ្រួសារនិងសង្គមជានិច្ចកាលលៃទុក សម្រាប់ក្មួយៗនូវការយកចិត្តទុកដាក់ និងការថែទាំល្អបំផុត។ប្រធានរដ្ឋក៏ស្នើរគណៈ កម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច បណ្តាអង្គការមហាជន និងឪពុក ម្តាយ បន្តការយកចិត្តទុកដាក់ រក្សានិងបង្រីកលក្ខណៈល្អប្រសើនៃវប្បធ៌ប្រពៃ​ណីរបស់ បុណ្យព្រះ​ច័ន្ទពេញបរមី អនុវត្តកាន់តែល្អប្រសើរ សិទ្ធរបស់កុមារ ជាម្ចាស់ អនាគត់ របស់ប្រទេសជាតិ។         នាថ្ងៃទី១៩កញ្ញា ចំនឹងទិវាព្រះ​ច័ន្ទពេញបរមី បណ្តាខេត្ត ទីក្រុងលើទូទាំង ប្រទេសបានរៀបចំសកម្មភាពទទួលបុណ្យព្រះ​ច័ន្ទពេញបរមីសម្រាប់កុមារជា​ ច្រើន។ មន្ទីរការងារយុទ្ធជនពិកានិងសង្គមកិច្ចខេត្ត Lai Chau បានរៀបចំពិធី “រួម សប្បាយជាមួយបុណ្យព្រះ​ច័ន្ទពេញបរមី” សម្រាប់កុមារកំព្រាកុមារពិការនិងប្រ គល់អំណោយឲ្យប្អូនៗមានស្នាដៃល្អក្នុងការសិក្សា។ នៅខេត្ត Dak Nong បណ្តា ស្រុកក្នុងខេត្ត ក៏បានរៀបចំរាល់សកម្មភាពបុណ្យព្រះ​ច័ន្ទពេញបរមីឲ្យកុមារ ក្រីក្រ កុមារនៅដំបន់ឆ្ងាយដាច់ស្រយាល ដំបន់ព្រំដែន ដំបន់ជនជាតិភាគតិចក្រីក្ររាប់ ពាន់​នាក់។         សមាគមន៌ជនវៀតណាមនៅរដ្ឋធានីវៀងច័ន្ទឡាវបានរៀបចំពិធី “រាត្រីបុណ្យ ព្រះ​ច័ន្ទពេញបរមី”ដោយមានការចូលរួមរបស់តំណាងស្ថានទូតវៀត​ណាម ប្រចាំ នៅឡាវ ស្ថាប័នតំណាង និង កុមារ កុមារជំទង់រាប់ពាន់នាក់ដែលជាកូនរបស់ សហគមន៌ជនវៀតណាមនៅទីនេះ។         ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានសហការជាមួយសមាគមន៌ជនវៀត​ណាមនៅរុស្ស៊ីក៏បានរៀបចំពិធីបុណ្យព្រះ​ច័ន្ទពេញបរមីឲ្យកុមា កុមាជំទង់ ផងដែរ៕