ប្រគល់ជូនគ្រឿងឥស្សារិយសន៍មិត្តភាពសំរាប់សាស្ត្រាចារ្យរង បណ្ឌិត Nishimura Masanari
20/09/2013 07:08
រាល់ការរួមវិភាគទាន និងមនោសញ្ជេតនារបស់លោកNishimura Masanariចំពោះ វៀតណាមបានក្លាយទៅជានិមិត្តរូបដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន

សាស្ត្រាចារ្យរង បណ្ឌិត ជប៉ុន លោក Nishimura Masanari (VOV)_នាយប់ថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវវត្ថុបុរាណ វៀតណាម បានរៀបចំពិធីប្រគល់ជូនគ្រឿងឥស្សារិយស៍មិត្តភាពរបស់ប្រធានរដ្ឋវៀត ណាម ជូនសពសាស្ត្រាចារ្យរង បណ្ឌិត ជប៉ុន លោក Nishimura Masanari។ ក្នុងរយះពេលជាង២០ឆ្នាំបំពេញការងារនៅវៀតណាម សាស្ត្រាចារ្យរង បណ្ឌិត ជប៉ុន លោក Nishimura Masanari ជាគ្រូបង្រៀននៃមហាវិទ្យាល័យតូក្យូរ ជប៉ុន បាន រួមវិភាគទានជាច្រើនចូលក្នុងបណ្ដាគំរោងការណ៍ស្រាវជ្រាវវត្ថុបុរាណ ប្រវត្តិសាស្ត្រ អភិរក្ស វប្បធម៌នៅវៀតណាម។ ស្ដីពី សាស្ត្រាចារ្យរង បណ្ឌិត ជប៉ុន លោក Nishimura Masanari សាស្ត្រាចារ្យរង បណ្ឌិត Nguyen Lan Cuong អគ្គលេខាធិការរងសមាគមស្រាវ ជ្រាវវត្ថុបុរាណវៀតណាមបានអះអាងថា÷ “ លោក Nishimura Masanari ជាមិត្តជិតស្និទ្ធិរបស់បណ្ដាអ្នកស្រាវជ្រាវវត្ថុបុរាណ វៀតណាម។ ការរៀបចំពិធីប្រគល់ជូន គ្រឿងឥស្សារិយស៍មិត្តភាពសំរាប់សាស្ត្រាចារ្យ រង បណ្ឌិត Nishimura Masanari គឺសក្តិសម និងអ្នកណាក៏សប្បាយរីករាយណាស់។” សាស្ត្រាចារ្យរង បណ្ឌិត Nishimura Masanari ទទួលមរណភាពនៅវៀតណាមនាខែមិថុនា ឆ្នាំ ២០១៣។ រាល់ការរួមវិភាគទាន និងមនោសញ្ជេតនារបស់លោកចំពោះ វៀតណាមបានក្លាយទៅជានិមិត្តរូបដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន៕
Related






