VOV WorldVOV World
ប្រតិកម្មរបស់សហគមន៍អន្តជាតិបន្ទាប់ពីការបាញ់ បង្ហោះ ផ្កាយរណប នៃសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ ទទួលបរាជ័យ។
13/04/2012 09:23
ក្រោយពីសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ទទួលបរាជ័យក្នុងការបាញ់ បង្ហោះ ផ្កាយរណបនោះដំណាងរបស់ប្រទេសមួយចំនួន​បានធ្វើការអធិប្បាយអំពី ព្រឹត្តិការនេះ។
ប្រតិកម្មរបស់សហគមន៍អន្តជាតិបន្ទាប់ពីការបាញ់ បង្ហោះ ផ្កាយរណប នៃសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ ទទួលបរាជ័យ។
(VOV)-ព្រឹកថ្ងៃទី១៣មេសា ទីភ្នាក់ងារមជ្ឈឹមនៃសាធារណះរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉បានជូនដំណឹង​ឲ្យដឹងថា សាធារណះរដ្ឋប្រជាធិបតេយ្យប្រជា មានិតកូរ៉បានបាញ់ បង្ហោះ ផ្កាយរណបសង្កេតការណ៍ផែនដី។ប៉ុន្តែផ្កាយរណប នេះមិនហោះចូលក្នុងតារាវិថីទេ។មុននោះអាមេរិកនិងកូរ៉េខាងត្បូងបានឲ្យដឹង ថាផ្កាយរណបនេះបានធ្លាក់ចុះសមុទ្រក្រោយពី បាញ់ បង្ហោះបានជាង១នាទី។ក្រោយពីសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ទទួលបរាជ័យក្នុងការ បាញ់ បង្ហោះ ផ្កាយរណបនោះដំណាងរបស់ប្រទេសមួយចំនួន​បានធ្វើការ អធិប្បាយអំពីព្រឹត្តិការនេះ។ នៅវ៉ាស៊ីនតាន សេតវិមានបានប្រកាសថា ការបាញ់ បង្ហោះ ផ្កាយរណបជាអំពើ រំលោភទៅលើច្បាប់អន្តរជាតិនិងដើរផ្ទុយទៅនឹងការសន្យាដែលសាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉បាននាំចេញនាពេលថ្មីៗនេះព្រមទាំងគំរាមកំហែង ដល់សន្តិសុខក្នុងដំបន់ទៀតផង។ក្នុងពេលនោះរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង​  Kim Sung Hwanបានប្រកាសថាសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹង ទទួលខុសត្រូវអំពីការបាញ់ បង្ហោះ ផ្កាយរណបនេះ។ ឯ រដ្ឋមន្រ្តីការពារប្រទេសជប៉ុនNaokiTanakaអះអាងថាកាំជ្រួចនៃសាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​បានធ្លាក់ចុះសមុទ្រនិងការបាញ់ បង្ហោះ ផ្កាយ រណប នេះមិនជះឥទ្ឋិពលទៅលើដែនដីរបស់ជប៉ុនទេ។                                   ប្រទេស​ជប៉ុន​កូរ៉េខាងត្បូងមានប្រតិកម្មចំពោះការបា្៉បង្ហោះផ្កាយរណបនៃសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ រដ្ឋមន្រ្តីការបរទេសអង់ក្លេស​William Hague បានចេញសេចក្តីប្រកាសដោយ សំដែងនូវការព្រួយបារម្មណ៍ចំពោះការបាញ់ បង្ហោះ ផ្កាយរណបនៃសាធារណះ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​និងអំពាវនាវឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពី សហគមន៍អន្តជាតិ។ សេចក្តីប្រកាសអះអាងថាការប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួច ផ្លោងទៅលើការ ការបាញ់ បង្ហោះ ផ្កាយរណបគឺជាអំពើរំលោភទៅលើបណ្តា សេចក្តីសំរេចចត្តិនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នាថ្ងៃដ៍ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដំណើរការប្រជុំជាបន្ទាន់ ស្តីពីការបាញ់ បង្ហោះផ្កាយរណបនៃសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕