VOV WorldVOV World
បុព្វជិក Moqtada Al Sadr ចាកចេញពីឆាកនយោបាយ
17/02/2014 06:43
(VOV)_មុនការបោះឆ្នោតរដ្ឋសភានៅអ៊ីរ៉ាក់ រយៈពេល២ខែ បុព្វជិក ​Moqtada Al Sadr ជាមេដឹកនាំរបស់ចលនានយោបាយមានសិទ្ធិអំណាច​
បុព្វជិក Moqtada Al Sadr ចាកចេញពីឆាកនយោបាយ
បុព្វជិក Moqtada Al Sadr (TTXVN) (VOV)_មុនការបោះឆ្នោតរដ្ឋសភានៅអ៊ីរ៉ាក់ រយៈពេល២ខែ បុព្វជិក ​Moqtada Al Sadr ជាមេដឹកនាំរបស់ចលនានយោបាយមានសិទ្ធិអំណាច​ជាច្រើន និងជាអ្នកដើរ តួនាទីដ៏សែន សំខាន់ក្នុងសម័យកាលបង្កើតរដ្ឋអៀរាក់ បន្ទាប់ពីរបប Saddam Husein បានប្រកាសថានឹងចាក់ចេញពីឆាក​នយោបាយ។ បុព្វជិក Moqtada Al Sadr ក៏បាន អោយ ដឹងថា៖ នឹងបិទទ្វា​រាល់ខុទ្ទកាល័យនយោបាយ លើកលែងតែការិយាល័យ ដែលទាក់ទិនដល់​បញ្ហាផលប្រយោជន៍សង្គម ការផ្សព្វផ្សាយ និងអប់រំ។ នាបច្ចុប្បន្ន  ចលនា​របស់ បុព្វជិក Moqtada Al Sadr បានកាន់អាសនះចំនួន៦​ក្នុងគណរដ្ឋ​មន្ត្រី​និង អាសនះចំនួន៤០ ក្នុងរដ្ឋសភា។ តាមផែនការ អៀរាក់នឹងអនុវត្តការបោះឆ្នោត សកល  នាថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៤ និងព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាការ សាកល្បងមួយ ក្នុងពេលដែលប្រទេសនេះកំពុងធ្លាក់ចូលក្នុង​វិបត្តិនយោបាយ និង អំពើហឹង្សារ ប្រព្រឹត្តទៅយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពេលដែលអាមេរិកដកទ័ពចេញនាខែធ្នូ  ឆ្នាំ ២០១១មក៕ ​  

More