អាមេរិកនិងមីយ៉ាន់ម៉ាបង្កើតទំនាក់ទំនងការទូតឡើងវិញ។
06/07/2012 09:07
រដ្ឋាភិបាលមីយ៉ាន់ម៉ាទើបនឹងយល់ព្រមការដែលរដ្ឋាភិបាល អាមេរិកតែងតាំងលោក Derek.J.Michell ធ្វើជាឯកអគ្គរដ្ឋទូត របស់អាមេរិកនៅមីយ៉ាន់ម៉ា។
VOV-រដ្ឋាភិបាលមីយ៉ាន់ម៉ាទើបនឹងយល់ព្រមការដែលរដ្ឋាភិបាលអាមេរិក តែងតាំងលោក Derek.J.Michell ធ្វើជាឯកអគ្គរដ្ឋទូតរបស់អាមេរិកនៅ មីយ៉ាន់ម៉ា។លោក Michellនឹងក្លាយទៅជាឯកអគ្គរដ្ឋទូតដំបូងរបស់អាមេរិក នៅមីយ៉ាន់ម៉ា ក្នុងរយះពេល ២២ឆ្នាំកន្លងមក។ការដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា យល់ព្រមលោក Michellធ្វើជាឯកអគ្គរដ្ឋទូតរបស់អាមេរិកនៅប្រទេសនេះបាន គូសសម្គាល់ជំហានដំបូងក្នុងដំណើរការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស នេះឡើងវិញ។លោកMichellតែងតែកាន់ដំណែងជាអ្នកសម្របសម្រួលគោល នយោបាយនិងជាដំណាងពិសេសរបស់អាមេរិកនៅមីយ៉ាន់ម៉ា។ ក្នុងព្រឹត្តិការថ្មីថ្មោង ក្រសួងហិរញ្ញវត្ថុអាមេរិកបានសំរេចបានបន្ឋូសម្រាលវិធាន ការដាក់ទណ្ឌកម្មមួយចំនូនចំពោះមីយ៉ាន់ម៉ានិងអនុញាតឲ្យដំណើរការផ្កាស់ប្តូរ ហិរញ្ញវត្ថុដើម្បីជួយឧបត្ថម្ភបណ្តាគំរោងការណ៍មនុស្សធម៏និងអភិវឌ្ឍន៍នៅ ប្រទេសនេះ៕
Related






