VOV WorldVOV World
អាមេរិកនិងបារាំងអះអាងទំនាក់ទំនងសម្ព័ន្ធមិត្តប្រពៃណី
11/02/2014 11:50
(VOVworld) – ចែករំលែកបណ្ដាតំលៃនិងផលប្រយោជន៍ រួម ទំនាក់ទំនង​សម្ព័ន្ធមិត្តរវាងអាមេរិកនិងបារាំងបានមាន ការបំរ៉ែបំរួលនិងត្រូវបានឡើងកំពស់ថ្មីមួយ។
អាមេរិកនិងបារាំងអះអាងទំនាក់ទំនងសម្ព័ន្ធមិត្តប្រពៃណី
ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងអាមេរិកនិងបារាំងបានមានការបំរ៉ែបំរួលនិងត្រូវបានឡើងកំពស់ថ្មីមួយ។ (Image: Vietnam+) (VOVworld) – ចែករំលែកបណ្ដាតំលៃនិងផលប្រយោជន៍រួម ទំនាក់ទំនងសម្ព័ន្ធមិត្ត រវាងអាមេរិកនិងបារាំងបានមានការបំរ៉ែបំរួលនិងត្រូវបានឡើងកំពស់ថ្មីមួយ។ នេះគឺជាការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama និងសម ភាគីបារាំង លោក Francois Hollande ក្នុងបទសម្ភាសរួមដែលត្រូវបាន ចុះផ្សាយ លើកាសែត “Washington Post” របស់អាមេរិកនិងកាសែត “Le Monde” របស់បារាំង នាថ្ងៃទី ១០ កុម្ភៈ។ ក្នុងបទសម្ភាស ថ្នាក់ដឹកនាំទាំង ២ រូបបានចាត់​ទុកថា៖ ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងវ៉ាស៊ីងតោននិងប៉ារីសបានស្តែងចេញយ៉ាងដ៏ជ្រាល ជ្រៅក្នុងបញ្ហាសន្តិសុខនៅទ្វីបអាហ្វ្រិក ក៏ដូចជា ការខំប្រឹងប្រែងកំទេចកំលាំង ប៉ះបោវដែល មានទំនាក់ទំនងជាមួយបណ្ដាញភេវរកម្ម Al-Qaeda នៅ Mali និង ការដោះ​ស្រាយស្ថានភាពអស្ថិរភាពនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។ ថ្នាក់ ដឹកនាំទាំង ២ រូបនេះក៏បានឲ្យដឹងទៀតថា៖ ប្រទេសទាំង ២ កំពុងសហប្រតិបត្តិការ កែលំអរទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីសំដៅពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត។ ប្រធានា ធិបតី បារាំង លោក Hollande កំពុងបំពេញទស្សនកិច្ចនៅអាមេរិក។ នាថ្ងៃទី ១១ កុម្ភៈ ថ្នាក់ដឹកនាំបានពិភាក្សាអំពីបញ្ហាអន្តរជាតិនានា៕