អាមេរិកបន្ធូស្រាលបទដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើមីយ៉ាន់ម៉ា
08/12/2015 08:39
(VOVworld) – នាថ្ងៃទី ៧ ធ្នូ មជ្ឈដ្ឋានមន្ត្រីអាមេរិកបាន ប្រកាសថា៖ វ៉ាស៊ីនតោន បន្ធូស្រាលជាបណ្តោះអាសន្ន បទដាក់ទណ្ឌកម្មពាណិជ្ជកម្មចំពោះមីយ៉ាន់ម៉ា តាម នោះ អនុញត្តិឲ្យទំនិញទាំងអស់ឆ្លងកាត់កំពង់ផែរសមុទ្រ និងព្រលានយន្តហោះ នៃប្រទេសនេះក្នុងរយៈពេល ៦ ខែ រួមមានកំពង់ផែរសមុទ្រនិងព្រលានយន្តហោះស្ថិត ក្រោមការត្រួតពិនិត្យរបស់ប្រទេសនានាដែលកំពុងស្ថិត ក្នុងបញ្ជីឈ្មោះរងការដាក់ទណ្ឌកម្មរបស់អាមេរិកផងដែរ។

អាមេរិកបន្ធូស្រាលបទដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើមីយ៉ាន់ម៉ា (Image: VNA) (VOVworld) – នាថ្ងៃទី ៧ ធ្នូ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានប្រកាសថា៖ វ៉ាស៊ីនតោន បន្ធូស្រាលជាបណ្តោះអាសន្នបទដាក់ទណ្ឌកម្មពាណិជ្ជកម្ម ចំពោះមីយ៉ាន់ម៉ា តាម នោះ អនុញត្តិឲ្យទំនិញទាំងអស់ឆ្លងកាត់កំពង់ ផែរសមុទ្រនិងព្រលានយន្តហោះ នៃប្រទេសនេះក្នុងរយៈពេល ៦ ខែ រួមមានកំពង់ផែរសមុទ្រនិងព្រលានយន្តហោះ ស្ថិតក្រោមការត្រួត ពិនិត្យរបស់ប្រទេសនានាដែលកំពុងស្ថិតក្នុងបញ្ជីឈ្មោះរងការដាក់ ទណ្ឌកម្មរបស់អាមេរិកផងដែរ។ វ៉ាស៊ីនតោនបានសម្រេចកែប្រែគោល នយោបាយពោលខាងលើបន្ទាប់ពីគណៈបក្សសម្ព័ន្ធភាពជាតិដើម្បី ប្រជាធិបតេយ្យ (NLD) របស់លោកស្រី Aung San Suu Kyi ដណ្តើម បានជ័យជំនះក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ានាខែវិច្ឆិកាកន្លង ទៅ។ ដើម្បីលើកទឹកចិត្តដំណើរការផ្ទេប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា អាមេរិកបានចាប់ផ្តើមលុបចោលបទដាក់ទណ្ឌកម្មជាជំហានៗចំពោះ Nay Pyi Taw ក្រោយពីរដ្ឋាភិបាលស៊ីវិល មួយត្រូវបានបង្កើតនាឆ្នាំ ២០១១ មក។ បណ្ដាមន្ត្រីអាមេរិកបានរំលើកថា៖ ធនាគារនានានៅ តែត្រូវបានហាមឃាត់សកម្មភាពដោយផ្ទាល់ជាមួយក្រុមហ៊ុនដែល ត្រូវបានហាមឃាត់។ ការបន្ធូស្រាលបទដាក់ទណ្ឌកម្មពាណិជ្ជកម្ម ទៅលើមីយ៉ាន់ម៉ារបស់សេតវិមាននឹងទទួលរងការដាក់សំពាធពី រដ្ឋសភាដែលទាមទាឲ្យប្រុងប្រយ័ត្នរហូតដល់ពេលណារដ្ឋាភិបាល ថ្មីត្រូវបានបង្កើតឡើងនៅប្រទេសអាស៊ីអាគ្នេយ៍នេះ៕
Related
More



