អាស៊ាន-ចិនពន្លឿនពាណិជ្ជកម្មវិនិយោគ
26/10/2013 08:29
(VOVworld)-ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦តុលា រដ្ឋ មន្រ្តីពាណិជ្ជកម្ម សេដ្ឋកិច្ចនៃ បណ្តាប្រទេសអាស៊ាន បានចូលរួមរាល់សកម្មភាពក្នុងក្របខ័ណ្ឌផ្សព្វផ្សាយ អំពីសម្ព័ន្ធសមាគមបណ្តាប្រជាជាតិអាស៊ី- អាគ្នេយ៌

អាស៊ាន-ចិនពន្លឿនពាណិជ្ជកម្មវិនិយោគ (រូបថតៈ english.cri.cn) (VOVworld)-ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦តុលា រដ្ឋមន្រ្តីពាណិជ្ជកម្ម សេដ្ឋកិច្ចនៃ បណ្តាប្រទេសអាស៊ានបានចូលរួមរាល់សកម្មភាពក្នុងក្របខ័ណ្ឌផ្សព្វផ្សាយអំពីសម្ព័ន្ធសមាគមបណ្តាប្រជាជាតិអាស៊ី- អាគ្នេយ៌ (អាស៊ាន) នៅទីក្រុងចំនួន៣ របស់ចិន គឺ Chengdu, Shanghai និងប៉េកាំង ដែលបានហៅកាត់ថា AEM Roadshow។ នៅទីនេះ រដ្ឋមន្រ្តីអាស៊ានទាំងអស់បានឧទ្ទេសនាមលក្ខណៈទូ ទៅអំពី បរិស្ថាន ឳកាសធ្វើអាជីវកម្ម និងវិនិយោគផ្ទាល់ពីបរទេសលើប្រទេស អាស៊ី-អគ្នេយ៌និមួយៗ។ នៅបទថ្លែងមតិនាថ្ងៃទី២៥តុលា ក្នុងការជួបជាមួយ បណ្តារដ្ឋ មន្រ្តីអាស៊ាននៅទីក្រុងបេកាំង ឧបនាយករដ្ឋមន្រ្តីចិន លោក Wang Yang ឲ្យដឹងថា ចិននិងអាស៊ានជាដៃគូរសហប្រតិបត្តិការសំខាន់របស់គ្នាហើយ ប៉េកាំង សង្ឈឹមជម្រុញឲ្យបានឆាប់រហ័សនូវកិច្ចសហប្រតិបត្តិការជាមួយអា ស៊ាន។ ចិនត្រៀមខ្លួនជាស្រេច ចាប់ផ្តើមឡើងវិញរាល់កិច្ចចរចារអំពីការ លើកកំពស់មណ្ឌលពាណិជ្ជកម្មសេរី ចិន-អាស៊ាន (CAFTA)ផងដែរ៕
Related
More





