អាស៊ីអគ្នេយ៍គប្បីវិនិយោគជាច្រើនដើម្បីកាត់បន្ថយគ្រោះធម្មជាតិ និងការពារកំណើនសេដ្ឋកិច្ច។
21/02/2012 11:53
អង្គការសហប្រជាជាតិបានអំពាវនាវឲ្យបណ្តាប្រទេស នៅអាស៊ីអគ្នេយ៍វិនិយោគទុនជាច្រើនជាងទៀតទៅលើ គំរោងការណ៍កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនិង ការពារកំណើនសេដ្ឋកិច្ច។

(VOVWORLD)-ថ្ងៃទី២០កុម្ភះ អង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍វិនិយោគទុនជាច្រើនជាងទៀតទៅ លើគំរោងការណ៍កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនិងការពារកំ ណើនសេដ្ឋកិច្ច។ក្នុងវេទិការស្តីពីវិធានការកាត់បន្ថយគ្រោះទឹកជំនន់ នៅអាស៊ីអគ្នេយ៍ដែលបានធ្វើឡើងនៅរដ្ឋធានីបាំងកក-ថៃ-អគ្គលេខា ធិការរងអង្គការសហប្រជាជាតិNoeleen Heyzer បានគូសបញ្ជាក់ទៅ លើសារសំខាន់ក្នុងការកសាងប្រព័ន្ឋវិធានការសំដៅ កាត់បន្ថយគ្រោះ មហន្តរាយធម្មជាតិនៅប្រទេសនិមួយៗនិងក្នុងដំបន់ទៀតផង។ការ បំផ្លាញដធ្ងន់ធ្ងរដោយទឹកជំនន់នាឆ្នាំ២០១១នៅដំបន់អាស៊ីអគ្នេយ៍ បានចោទឡើងនូវសំណូមពរចាំបាច់ក្នុងការបង្កើនទុនវិនិយោគសំដៅ កាត់បន្ថយគ្រោះធម្មជាតិនិងការពារទ្រពសម្បិត្តខាងសេដ្ឋកិច្ចនិងសង្គ។ ទឹកជំនន់នាឆ្នាំ២០១១នៅដំបន់អាស៊ីអគ្នេយ៍បានជះឥទ្ឋិពលទោលើ មនុស្សជិត២០លាននាក់ធ្វើឲ្យមនុស្សជាង១ពាន់នាក់ត្រូវស្លាប់។មហន្ត រាយខាងទ្រពសម្បិតបានឡើងច្រើនពាន់លានដុល្លារសហរដ្ឋអាមេរិក។ សារនៃវេទិការ្រុងបាំងកកលើកនេះគឺព្រមានបណ្តាអ្នកតាកតែងគោល នយោបាយ រដ្ឋាភិបាលនិងមណ្ឌលឯកជនអំពីគំលាតរវាងកំណើន សេស្ឋកិច្ចនិងការវិនិយោគកាត់បន្ថយគ្រោះធម្មជាតិ៕
Related






