អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ
20/12/2012 11:31
(VOVword) – នាថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការបក្ស កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ ដឹកនាំដោយនាយក រដ្ឋមន្ត្រីឡាវនិងជាប្រធាន អនុគណៈកម្មាធិការសហប្រតិបត្តិការ ឡាវ-វៀតណាម លោក Somsavat Lengsavat ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅវៀតណាមនិងចួលរួមសម័យប្រជុំអន្តររដ្ឋាភិបាលវៀតណាម -ឡាវ លើកទី ៣៥ ។

(VOVword) – នាថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការបក្ស កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ ដឹកនាំដោយនាយករដ្ឋមន្ត្រីឡាវនិងជាប្រធាន អនុគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម លោក Somsavat Lengsavat ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាមនិងចួលរួមសម័យប្រជុំអន្តររដ្ឋាភិ បាលវៀតណាម-ឡាវ លើកទី ៣៥ ។ អគ្គលេខា Nguyen Phu Trong មានគោល បំណងថា៖ ក្នុងរយៈពេលខាងមុខ អនុគណៈកម្មាធិការសហប្រតិបត្តិការនៃប្រទេស ទាំង ២ បង្កើនការបណ្ជា ណែនាំបណ្ដាក្រសួង ផ្នែក តំបន់ អង្គភាពអាជីវកម្មវៀត ណាមនិងឡាវ ជំរុញការអនុវត្តគំរោងការណ៍សហប្រតិបត្តិការ ក៏ដូចជា អនុវត្តរាល់ ការព្រមព្រៀង បានចុះហេត្ថលេខានៅសម័យប្រជុំលើកទី ៣៥ មានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ភាគីទាំង ២ បន្តសុក្រិតនិងបំពេញបន្ថែមយន្តការគោលនយោបាយ ដើម្បីបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីគួបផ្សំយ៉ាងជិតស្និតលើវេទិការសហប្រតិ បត្តិ ការពហុភាគី ពិសេសគឺ ក្នុងក្របខ័ណ្ឌអាស៊ាននិងមហាអនុតំបន់មេគង្គ។ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឍឹមបក្សប្រជាជនបដិវត្តន៍ ឡាវនិងជាប្រធានរដ្ឋឡាវ លោក Chummaly Sayasone និងលោកជំទាវនឹងបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មា ធិការបក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong និងប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang ៕
Related






