VOV WorldVOV World
អគ្គស្ថានកុងស៊ុលឡាវប្រចាំនៅទីក្រុងហូជីមិញរៀបចំការជួបមុខក្នុងឱកាសបុណ្យប្រពៃណី Bun-pi-may ២០១២
27/04/2012 07:09
នាយប់ថ្ងៃទី ២៦ មេសា​នៅទីក្រុងហូជីមិញភាគខាង ត្បូងវៀតណាម អគ្គស្ថានកុងស៊ុលឡាវប្រចាំនៅទី នេះ បានរៀបចំការជួបមុខ ក្នុងឱកាសបុណ្យប្រពៃ ណី Bun-pi-may ២០១២។
អគ្គស្ថានកុងស៊ុលឡាវប្រចាំនៅទីក្រុងហូជីមិញរៀបចំការជួបមុខក្នុងឱកាសបុណ្យប្រពៃណី Bun-pi-may ២០១២
នាយប់ថ្ងៃទី ២៦ មេសា​នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម អគ្គស្ថាន កុងស៊ុលឡាវប្រចាំនៅទីនេះ បានរៀបចំការជួបមុខ ក្នុងឱកាសបុណ្យប្រពៃណី  Bun-pi-may ២០១២។ ថ្លែងមតិនៅពិធីនេះ លេខារងអចីន្ត្រៃយ៍គណៈកម្មាធិការ បក្សទីក្រុង ហូជីមិញ Nguyen Van Dua បានឲ្យដឹងថា៖ “ទីក្រុងបាននិងកំពុងខំប្រឹង ប្រែងរួមជាមួយបណ្ដាមិត្តភ័គ្គឡាវជំរុញទំនាក់ទំនងទ្វេភាគី ក្នុងនោះ មានទំនាក់ ទំនងចងមេត្រីភាពជាមួយរដ្ឋធានី វៀងច័ន្ធ​ និងទំនាក់ទំនង សហប្រតិបត្តិការជា មួយបណ្ដាខេត្ត ៖ Champasak  Sekong  Attapeu  Savannakhet ។ល។ ភាគីទាំង២ សហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស គឺបណ្ដាគំរោងការណ៍សហប្រតិបត្តិ ការវិនិយោគនៅឡាវ របស់អង្គភាពអាជីវកម្មទីក្រុងនានា ដូចជា គំរោងកាណ៍ដាំ ដុះកៅស៊ូរ វារីអគ្គសនី ជាដើម។ ប្រការនេះ រួមចំណែកក្នុងកាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរួមរបស់តំបន់នៅ ឡាវ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនឡាវ តាម រយៈនេះ នាំទំនាក់ទំនងសហរប្រតិ បត្តិការនៅថ្នាក់តំបន់ កាន់តែជាក់ស្តែងនិង មានប្រសិទ្ធភាព។”អគ្គកុងស៊ូលឡាវប្រចាំនៅទីក្រុងហូជីមិញ លោក Southideth Phommalat បានឲ្យដឹងថា៖ ក្នុងរយៈពេលឆ្នាំទៅមិញ ជាមួយជំនួយឧបត្ថម្ភរបស់ វៀតណាម ប្រទេសឡាវទទួលបាន សម្ឋិទិជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៕ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Somphone Sichaleune ថ្លែងមតិក្នុងពិធីបើកការជួបមុខ (Image: chinhphu.vn)