VOV WorldVOV World
អ៊ីរ៉ង់នឹងបន្តជួបចរចារជាមួយក្រុម P5+1 បន្ទាប់ពីពិធីសច្ចាប្រនិធានទទួលដំណែងរបស់លោក Rouhani
18/07/2013 10:42
(VOVworld) – នាថ្ងៃទី ១៧ កក្កដា រដ្ឋាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា៖ សាធារណៈរដ្ឋ​ឥស្លាមនេះនឹងបន្តជួបចរចារជាមួយបណ្ដាមហាអំណាចអំពីកម្មវិធីនុយក្លេអ៊ែរ បន្ទាប់ពី ប្រធានាធិបតីជាប់ឆ្នោត លោក Hassan Rouhani ធ្វើសច្ចេប្រនិធាន ទទួល ដំណែងនិងបង្កើតក្រុមចរចារថ្មីមួយ។
អ៊ីរ៉ង់នឹងបន្តជួបចរចារជាមួយក្រុម P5+1 បន្ទាប់ពីពិធីសច្ចាប្រនិធានទទួលដំណែងរបស់លោក Rouhani
Tehran នឹងបន្តជួបចរចារជាមួយក្រុម P5+1 បន្ទាប់ពីពិធីសច្ចាប្រនិធានទទួលដំណែង របស់លោក Rouhani នាដើមខែ សីហា ខាងមុខនេះ។ (Image: Internet) (VOVworld) – នាថ្ងៃទី ១៧ កក្កដា រដ្ឋាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា៖ សាធារណៈរដ្ឋ​ឥស្លាមនេះនឹងបន្តជួបចរចារជាមួយបណ្ដាមហាអំណាចអំពីកម្មវិធីនុយក្លេអ៊ែរ បន្ទាប់ពី ប្រធានាធិបតីជាប់ឆ្នោត លោក Hassan Rouhani ធ្វើសច្ចេប្រនិធានទទួល ដំណែងនិងបង្កើតក្រុមចរចារថ្មីមួយ។ ទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ IRNA បានដកស្រង់ បទថ្លែងការរបស់រដ្ឋមន្ត្រីការបរទេសប្រទេសនេះ លោក  Ali-Akhbar Salehi បន្ទាប់ពីសម័យប្រជុំ នាថ្ងៃដ៏ដែល បានអះអាងថា៖ Tehran នឹងបន្តជួបចរចារ ជាមួយក្រុម P5+1 បន្ទាប់ពីពិធីសច្ចាប្រនិធានទទួលដំណែងរបស់លោក Rouhani នាដើមខែ សីហា ខាងមុខនេះ។ មុននោះ ប្រធានក្រុម ចរចារ P5+1 និងជាតំណាង ជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិង កិច្ចការបរទេសនៃសហភាព អឺរ៉ុប លោកស្រី Catherine Ashton បានដាស់តឿន អ៊ីរ៉ង់ចាប់ផ្តើមវង់ចរចារអំពី កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះយ៉ាងឆាប់ៗ៕