អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh។ (រូបថត៖ IRNA/TTXVN) |
យោងតាមលោក ភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់ទទួលបានការឆ្លើយតបរបស់សហរដ្ឋអាមេរិក អ្នកចរចាអ៊ីរ៉ង់នឹងអាច ត្រឡប់ទៅទីក្រុងវីយែនវិញ ហើយឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធនោះ កាលពីថ្ងៃទី ១៤ ខែមីនា រុស្ស៊ីបានឡើង សម្លេងច្រានចោលព័ត៌មានដែលថា ការចរចានៅទីក្រុងវីយែនត្រូវផ្អាក បន្ទាប់ពី ប្រទេសនេះបានសំណូមពរការធានាថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំង នឹងសហព័ន្ធរុស្ស៊ីទាក់ទងនឹងបញ្ហា អ៊ុយក្រែន មិនប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម រវាងរុស្ស៊ីនិងអ៊ីរ៉ង់ឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ ថា ការចរចាលើការស្ដារឡើងវិញនូវ JCPOA នៅតែដំណើរការដូចធម្មតា៕








