អ៊ីរ៉ង់អំពាវនាវលោកខាងលិចទទួលស្គាល់សិទ្ធិផលិតថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព
11/06/2012 08:36
អ៊ីរ៉ង់អំពាវនាវលោកខាងលិចទទួលស្គាល់សិទ្ធិផលិត ថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាពរបស់ ប្រទេសនេះ។

អ៊ីរ៉ង់អំពាវនាវលោកខាងលិចទទួលស្គាល់សិទ្ធិផលិតថាមពលនុយក្លេអ៊ែរដើម្បីគោលដៅ សន្តិភាពរបស់ប្រទេសនេះ។សេចក្តីអំពាវនាវពលខាងលើត្រូវបានរដ្ឋមន្ត្រីការពារប្រទេស អ៊ីរ៉ង់ លោក Ahmad Vahidi នាំចេញចំពោះមុខមជ្ឃដ្ឋានអ្នកសារព័ត៌មាននៅរដ្ឋធានី Tehran រួមជាមួយសេចក្តីអះអាងថា៖ អ៊ីរ៉ង់ប្រឆាំងជំទាស់ដោយមិនថាជាអាវុធប្រល័យលោកណា ក្នុងនោះមានអាវុធនុយក្លេអ៊ែរ។ រដ្ឋមន្ត្រី Vahidi បានប្រកាសថា ៖ អ៊ីរ៉ង់នឹងបន្តការពារ បណ្ដាសិទ្ធិផលិតថាមពលនុយក្លេអ៊ែររបស់ខ្លួនតទៅទៀត។ ទីភ្នាក់ងារសារព័ត៌មាន Mehr បានដាក់ស្រង់សំដឹង របស់សមាជិកសភាអ៊ីរ៉ង់ លោក Esmail Kosari ដែលបានចាត់ទុកថា៖ វង់ចរចារជាបន្ត រវាងអ៊ីរ៉ង់និងក្រុមប្រទេសចំនួន៥ជាសមាជិកក្រុមប្រឹក្សារសន្តិសុខអង្គការ សហប្រជាជាតិ រួមជាមួយអាឡឺម៉ង់ (P5+1) ដែលគ្រោងនឹងប្រព្រឹកទៅ ក្នុងរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ១៨ និង ទី ១៩ មិថុនា នៅទីក្រុងម៉ូស្គូ រ៉ុស្ស៊ី មិនទទួលបានលទ្ធផលសកម្ម ដោយសារ អាមេរិក អង់គ្លេស និងបារាំង បន្តគំរាមកំហែងអ៊ីរ៉ង់។ តាមលោក Esmail Kosari ឲ្យដឹងថា៖ អ៊ីរ៉ង់មិនយល់ព្រមប្រការនេះ ឡើយ៕ Image: Internet
Related
More





